សេដ្ឋកិច្ចចិនកើនឡើង ៤,៥ភាគរយនៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣ ខណៈការងើបឡើងវិញមានសន្ទុះល្បឿនលឿន

2023/04/20 12:20:26 am        119

ទិន្នន័យពីមន្ទីរស្ថិតិជាតិ(NBS)បានបង្ហាញកាលពីថ្ងៃអង្គារថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ចិន បានកើនឡើង ៤,៥ភាគរយនៅត្រីមាសដំបូងក្នុងឆ្នាំ ២០២៣ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ច មានភាពជោគជ័យតិតតួចឡើងវិញ ។  

លោក Pang Ming គឺជាប្រធានសេដ្ឋវិទូ និងជាប្រធានក្រុមស្រាវជ្រាវនៅក្រុមហ៊ុន JLL Greater China និយាយថា ពួកយើងមើលឃើញការងើបសេដ្ឋកិច្ចឡើងវិញលឿន នៅគ្រប់វិស័យទាំងអស់ ដោយមានសន្ទុះខ្លាំងជាងមុន រួមទាំងតម្រូវការក្នុងស្រុកកើនឡើងផងដែរ ។  

អត្រាកំណើនសេដ្ឋកិច្ចនេះដែរ ខ្ពស់ជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគថាមានចំនួន ៤ភាគរយ អំឡុងការស្ទង់មតិរបស់ទីភ្នាកងារព័ត៌មានរ៉យទ័រ ។  

លោក Fu Linghui គឺជាអ្នកនាំពាក្យរបស់ NBS និយាយថា ការរំពឹងទុកទីផ្សារ កើនឡើងច្រើនគួរឲ្យកត់សំគាល់ ចាប់តាំងពីដើមឆ្នាំ។ លោកបន្តថា អត្រាកំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ ត្រូវបានគេរំពឹងទុកថានឹងកើនឡើងច្រើនផងដែរ បើប្រៀបធៀបនឹងត្រីមាសដំបូង ដោយសារតែមូលដ្ឋានប្រៀបធៀបទាបអំឡុងពេលតែមួយកាលពីឆ្នាំមុន។  

ចាប់ពីពេលឥឡូវនេះតទៅ លោក Pang បានក្រើនរំឭកថា ការគាំទ្រគោលនយោបាយ នៅតែត្រូវការដើម្បីធានាដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរន៍ភាព ស្របពេលមានភាពមិនប្រាកដប្រជាខាងក្រៅ។  

ដោយឡែក លោក Cheng Shi គឺជាប្រធានសេដ្ឋកិច្ចវិទូនៅក្រុមហ៊ុន ICBC International និយាយថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ចិន គួរតែរក្សាកំណើនតម្រូវការក្នុងស្រុកជាអាទិភាព ដោយសារតែម្រូវការខាងក្រៅទន់ខ្យោយ។  

នៅត្រីមាសដំបូង ការលក់រាយសរុបទំនិញអ្នកប្រើប្រាស់កើនឡើង ៥,៨ភាគរយ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅខែមីនា ការចំណាយរបស់អ្នកប្រើប្រាស់ ហក់ឡើងខ្ពស់ដល់ ១០,៦ភាគរយ រយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺមានពិន្ទុ ៧,១ ភាគរយខ្ពស់ជាង ២ខែដំបូងក្នុងឆ្នាំ ២០២៣៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm