គ្រឿងញៀនតម្លៃ ៥ពាន់លានដុល្លារ ត្រូវបានរឹបអូសអំឡុងប្រតិបត្តិការនៅអាមេរិកឡាទីន

2023/04/20 12:31:23 am        98

ក្រុមនគរបាលនៅអាមេរិកឡាទីន រឹបអូសបានសារធាតុកូកាអ៊ីន និងគ្រឿងញៀនផ្សេងៗជាច្រើនប្រភេទទៀត ដែលមានតម្លៃ ៥ពាន់លានដុល្លារ អំឡុងប្រតិប្តិការរយៈពេល ៣សប្តាហ៍ របស់ពួកគេនៅតាមបណ្តាប្រទេសចំនួន១៥។ ពួកគេរឹបអូសបានផងដែរអាវុធខុសច្បាប់ជាង ៨ពាន់ដើម និងបានចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនយ៉ាងហោច ១៥.០០០នាក់។  

ក្រុមនគរបាលមកពីប្រទេសម៉ិសស៊ិក នៅភាគខាងជើងអាមេរិកឡាទីន រហូតដល់ប្រទេសអាហ្សង់ទីន នៅភាគខាងត្បូងអាមេរិកឡាទីន បានផ្លាស់ប្តូរព័ត៌មាននៅក្នុងប្រតិបត្តិការនេះ ដែលត្រូវបានសម្របសម្រួលដោយអង្គភាពនគរបាលឧក្រិដ្ឋកម្មអន្តរជាតិ Interpol។  

Interpol និយាយថា ការចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន បានបង្អាក់ការងាររបស់ក្រុមអន្ធពាលដ៏មានឥទ្ធិពលជាច្រើន ។  

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន Trigger IX គឺជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិមានគោលដៅសំខាន់លើការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធខុសច្បាប់ ។ ក្រុមអ្នកជំនាញមកពីបណ្តាប្រទេសចូលរួម បានជួបជុំគ្នានៅមជ្ឈមណ្ឌលប្រតិបត្តិការ ស្ថិតក្នុងទីក្រុង Foz do Iguaçu គឺជាទីក្រុងជាប់ព្រំដែនរវាងប្រទេសប្រេស៊ីល ជាមួយអាហ្សង់ទីន និងប៉ារ៉ាហ្គាយ ចាប់ពីថ្ងៃទី ១២ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា។  

នៅទីនោះ ពួកគេបានផ្លាស់ប្តូរព័ត៌មានចារកម្មលើការងាររបស់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន ដូចជាក្រុម First Capital Command (PCC)និងក្រុម Mara Salvatrucha ដោយពួកគេមានគោលដៅបង្អាក់លំហូរអាវុធខុសច្បាប់។ Interpol បានព្រមានជាយូរមកហើយថា ការរត់ពន្ធអាវុធខុសច្បាប់ នឹងពង្រឹងកម្លាំងក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន និងបង្កឲ្យកើតមានសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm