អភិបាលខេត្ត ​កំពង់ចាម ​ណែនាំ​ឲ្យ​សិស្ស​ថ្នាក់​ទី១២ ​​​ខិត​ខំប្រឹង​ប្រែង​រៀនសូត្រ​ ​ដើម្បី​ទទួល​បាន​និទ្ទេសល្អ

2021/04/27 09:59:58 am        19

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ​បាន​ផ្ដាំផ្ញើ​​ដល់​សិស្សថ្នាក់ទី១២ ដែល​កំពុង​ត្រៀម​ប្រលង​ទុតិយភូមិឆ្នាំ ​២០១៩នេះ ​ត្រូវ​​​ខិត​ខំប្រឹងប្រែងរៀន​សូត្រ ​និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ចំពោះ​ការ​សម្រចចិត្ត ​ដើម្បី​ទទួល​បាន​និទ្ទេសល្អ ​ ។


​ឯកឧត្ដម អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម ​ បាន​ថ្លែងបែបនេះ ​ នៅព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយ ​លោកគ្រូអ្នកគ្រូ បំប៉នស្ម័គ្រចិត្ត ​និងសិស្សថ្នាក់ទី១២ ក្នុងក្រុងកំពង់ចាម ​ខេត្តកំពង់ចាម ។

​ឯកឧត្ដម អ៊ុន ចាន់ដា​ មានប្រសាសន៍​​ លើក​​ទឹក​ចិត្ត​ដល់​​សិស្សានុសិស្ស​​បន្ត​ខិត​ខំ​បេជ្ញា​ចិត្តរៀន​សូត្រឲ្យខ្លាំងពូកែ​ ដោយ​ត្រូវ​យក​និទ្ទេសA​ ទទួល​បាន​រង្វាន់​ម៉ូតូ​មួយគ្រឿង ​​ហើយ​​បន្ត​ទៅរៀន​មហាវិទ្យាល័យ ​ ក្នុងការកំណត់​គោលដៅ​ជីវិត ចូលរួមអភិវឌ្ឍន៍​​ប្រទេសជាតិ​ឲ្យ​បាន​ល្អប្រសើរ​​បន្ថែមទៀតផង។

ឯកឧត្ដមអភិបាលខេត្ត ​បាន​អំពាវនាវ​ដល់​អាជីវកម្ម​ បើក​កន្លែង​កូពីព្រីន ​ត្រូវ​បញ្ឈប់​អាជីវកម្ម​ក្នុង​ថ្ងៃដំណើរ​ពេលប្រលង ហើយ​អាជ្ញាធរខេត្តបានត្រៀមថែរក្សានូវ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​បរិវេណ​មណ្ឌលប្រលង ​នឹង​ពេទ្យប្រចាំការផងដែរ។

យោង​តាមរបាយការណ៍ ​ ការ​កំណត់មណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិ ​ឆ្នាំ២០១៩នេះ នៅ​ក្នុង​ខេត្តកំពង់ចាម ​ ក្រសួង អប់រំ យុវជន ​និង កីឡា ​បាន​ចែកចេញពីរថ្នាក់ ​ មានថ្នាក់​វិទ្យាសាស្ត្រ មាន​៥មណ្ឌល​ ស្មើរ​ នឹង១២៧ បន្ទប់​ នឹងថ្នាក់វិទ្យាសាស្ត្រសង្គម ​ មាន៩មណ្ឌល​ ស្មើរ​ នឹង២០៩បន្ទប់ ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm