
វីដេអូបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបានបង្ហាញពី ‘សុនខយន្ត’ដែលត្រូវគេបញ្ជូនទៅធ្វើការវាយតម្លៃគ្រោងសំណង់ចំណត ដែលបានបាក់រលំកាលពីថ្ងៃអង្គារ (ថ្ងៃទី ១៨ខែមេសា) នៅសង្កាត់ Lower Manhattan ទីក្រុងញូវយ៉កដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់និង៥នាក់ទៀត រងរបួស។
ឧបករណ៍គ្រឿងយន្តជាច្រើនត្រូវបានប្រើដើម្បីពិនិត្យមើលកន្លែងជនរងគ្រោះបន្ថែមទៀតបន្ទាប់ពីអ្នកពន្លត់អគ្គីភ័យត្រូវបង្ខំចិត្តចាកចេញពីអគារដែលបាក់រលំដោយសារតែស្ថានភាពគ្មានស្ថិរភាព ប៉ុន្តែមន្ត្រីបាននិយាយថាពួកគេជឿថាជនរងគ្រោះទាំងអស់ត្រូវគេកំពុងស្វែងរកសង្រ្គោះ។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា ជាន់ទីពីរនៃយានដ្ឋានបានបាក់រលំទៅលើជាន់ទីមួយ ហើយអាចមានមនុស្សជាប់នៅក្នុងកន្លែងចតរថយន្ត នេះបើយោងតាមសារព័ត៌មាន CBS។
