
ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នេះថា ករណីជនជាតិចិនចំនួន០៥នាក់ដែលចាប់ជំរិតជនជាតិជនចិនដូចគ្នាតំណាងអយ្យការបានសម្រេចបេីកការស៊េីបសួរពីបទបង្ខាំងមនុស្សដោយខុសច្បាបធ្វេីទារុណកម្ម ដេីម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ថា លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរក្រុមឧក្រិដ្ឋជនជនជាតិចិន ចំនួន ៥នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីបង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារលុយប្រមាណ១០លានដុល្លារ នៅអគារស្កាយវីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាលបានឲ្យដឹងថាក្នុងរង្វង់ប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្រិដ្ឋជន ជាជនជាតិចិនចំនួន ៧នាក់។
ក្រោយធ្វើការសាកសួរ ជនជាតិចិនចំនួនពីរនាក់មិនមានការពាក់ព័ន្ធឡើយ ដូច្នេះបញ្ជូនជនជាតិចិនចំនួន ៥នាក់ ដើម្បីទៅអយ្យកាអមសាលាការដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ






