
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងមួយ ស្តីពី ការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
តាមរយៈសេចក្ដីជូនដំណឹងនេះ, ក្រសួងសុខាភិបាលបានឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួត SEA GAMES នៅកម្ពុជានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះ នឹងមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេ ជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀតទាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ជាដើម។
ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ និងមានការចូលរួមពីមូ លដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងនោះបានត្រៀ ម៖
-មន្ទីរពេទ្យជាតិចំនួន ៧ គឺមន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមា តា និងទារកជាដើម។
-មន្ទីរពេទ្យបង្អែកខេត្តចំនួន ៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
-ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៤៥៧នាក់។
-រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន ៧២គ្រឿង។
-រថយន្តគ្លីនិកចល័តចំនួន ៩ គ្រឿង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៦ គ្រឿង។
-តង់សុខភាពចំនួន ១១ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧ តង់។
ក្រសួងសុខាភិបាលបញ្ជាក់បន្ថែមថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខាភិ បាល និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ៕ដោយ៖ គង់ ឌិន








