ភ្នំពេញ៖ អាជ្ញាធរខណ្ឌ ៧មករាបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មឆ្នោតមួយកន្លែងដែលលើកស្លាកយីហោដោយគ្មានច្បាប់អនុញ្ញាត ដោយធ្វើការអប់រំណែនាំ និងទុករយៈពេលចំនួន០៣ថ្ងៃ ដើម្បីរើស្លាកយីហោនោះចេញ។
ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានធ្វើការណែនាំ អោយម្ចាស់អាជីវកម្មធ្វើការរុះរើ ផ្លាកយីហោ ដែលគ្មានច្បាប់អនុញ្ញាតចេញ ក្នុងរយៈពេល៣ថ្ងៃ និងណែនាំមិនឲ្យមានបង្កប់ល្បែងស៉ីសងក្នុងនោះឡើយ ដោយម្ចាស់ទីតាំង បានឯកភាពតាមការណែនាំរបស់អាជ្ញាធរខណ្ឌផងដែរ៕ អត្ថបទ៖ កុម្ភៈ


