វ៉ាក់សាំងកូវីដ ១លានដូសទៀត ដែលរដ្ឋាភិបាលបញ្ជាទិញអាចនឹងមកដល់នៅពាក់កណ្តាលខែឧសភានេះ

2021/05/04 05:33:25 pm        472

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ​-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានបញ្ជាក់ឲ្យ BTVដឹងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសទៀត ដែលរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន នឹងមកដល់នៅពាក់កណ្ដាលខែឧសភានេះ ប្រសិនបើមិនមានការប្រែប្រួលទេនោះ។

​ថ្លែងបានBTV នៅក្នុងកិច្ចសម្កាសន៍ផ្តាច់មុខមួយនៅថ្ងៃនេះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ជាការគិតគូររបស់សម្ដេចនាយករដ្ឋមន្ត្រី គឺការយកចាក់វ៉ាក់សាំងទៅស្រោចជូនទៅដល់ប្រជាពលរដ្ឋនៅតំបន់ដែលមានហានិភ័យខ្ពស់មនការឆ្លងកូវីដ​-១៩ ធ្ងន់ធ្ងរ ដោយយើងមានវ៉ាក់សាំងចំនួន ៩០ម៉ឺនដូស ក្នុងដៃកំពុងដំណើរការចាក់ជូនដល់ពលរដ្ឋទូទាំងចំនួន ០៤ខណ្ឌ ក្នុង​តំបន់ក្រហម ដោយគ្រូពេទ្យយោធា ដែលមានការរៀបចំដោយក្រសួងការពារជាតិ ប្រព្រឹត្តទៅដោយរលូន ក្នុងមួយថ្ងៃៗ ចាក់ជូនដល់ពលរដ្ឋបានរាប់ម៉ឺននាក់ ហើយយើងនឹងបន្តរៀបចំចាក់ដល់ប្រជាពលរដ្ឋនៅខណ្ឌដទៃទៀត នៅពេលដែលវ៉ាក់សាំងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

​លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមដោយអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ ចូលរួមសហការ ដែលបច្ចុប្បន្នយើងរង់ចាំការមកដល់នៃវ៉ាក់សាំង ហើយនឹងចាក់ជូនជាបន្តបន្ទាប់ ដល់ប្រជាពល​រដ្ឋ​តាមលទ្ធភាព ខណៈដែលអ្វីដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ កំពុងពិភាក្សា ជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញនោះ គឺការសម្លឹងមើលទីតាំងខណ្ឌមួយចំនួនទៀត យ៉ាងហោចណាស់ បួន ឬប្រាំខណ្ឌ ដោយបានចាត់ចែងរៀបចំរួចរាល់ជាស្រេចនូវក្រុមការងារទាំងអស់ រួមទាំងនឹងសិក្សាលម្អិត ដើម្បីពិនិត្យមើលពីការផ្ដល់វ៉ាក់សាំងឲ្យបានទូលំទូលាយ ដើម្បីឲ្យបានលឿននិងពង្រីកទីតាំងចាក់បន្ថែមទៀតដើម្បីឱ្យកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសរបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ម្សិលមិញនេះ បានចំនួន ១,៤៦៥,៩៨៥នាក់ ក្នុងនោះ លើវ៉ាក់សាំង ០៣ប្រភេទ គឺ​Sinopharm ចាក់បានចំនួន ៦២៥,៥០៣នាក់, Sinovac ចាក់បាន ៦៨៣,៥៤០នាក់ និងកូវីសែល ទទួលអាជ្ញាបណ្ណផលិតដោយAstraZeneca ចាក់បាន១៥៦,៩៤២នាក់។

គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង សរុបដែលជាចំនួនវ៉ាក់សាំងទទួលបានគឺ៖ ៤.០២៤.០០០ដូស ក្នុងនោះ ១លាន ៧០ម៉ឺនដូសប្រភេទស៊ីណូហ្វាមជាជំនួយរបស់មិត្តចិន, ៣២ម៉ឺន ៤ពាន់ដូសប្រភេទកូវីសែល ជាជំនួយតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ និងវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២លានដូសទៀត ជាការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជាពីមិត្តចិន៕ អត្ថបទ៖ ពៅ រក្សា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm