អ្នកសារព័ត៌មានអាមេរិក ដែលត្រូវបានចាប់ខ្លួននៅរុស្ស៊ី បានឡើងតុលាការក្រុងម៉ូស្គូ

2023/04/20 03:44:35 am        224

 

តុលាការរុស្ស៊ី បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់អ្នកសារព័ត៌មានសហរដ្ឋអាមេរិក Evan Gershkovich ប្រឆាំងនឹងការឃុំខ្លួនរូបលោកមុនការកាត់ទោស ។  

កាលពីថ្ងៃអង្គារម្សិលមិញ លោកបានឡើងតុលាការក្រុងម៉ូស្គូ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ។  លោកត្រូវបានចាប់ខ្លួននៅទីក្រុង Yekaterinburg អំឡុងពេលកំពុងបំពេញការងារឲ្យកាសែត Wall Street Journal (WSJ) និងត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ។  

លោក Gershkovich បានឈរឱបដៃក្នុងបន្ទប់កញ្ចក់ការពារគ្រាប់កាំភ្លើង ស្លៀកខោខាវប៊យ និងអាវដៃវែងពណ៌ខៀវ ។ លោកបានញញឹមបន្តិច ពេលឈរនៅស្ងៀម ប៉ុន្តែលោកពុំបាននិយាយអ្វីនោះទេទៅកាន់ក្រុមអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនោះ ទេ។  

តុលាការ បានច្រានចោលសំណើពីក្រុអ្នកច្បាប់របស់លោកដែលសុំឲ្យដោះលែងតាមរយៈការបង់ប្រាក់តម្កល់ ៥០លានរូប្លិ៍(ស្មើនឹង ៦១៤.០០០ដុល្លារ) ឬដាក់គាត់ឲ្យនៅជាប់ឃុំក្នុងផ្ទះ ។ លោក Gershkovich នឹងជាប់ឃុំនៅក្នុងអតីតពន្ធនាគារ KGB យ៉ាងហោចណាស់ក៏រហូតដល់ថ្ងៃទី ២៩ ខែឧសភាដែរ ។  

ក្រៅពីវត្តមានមេធាវីរបស់លោក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ លោកស្រី Lynne Tracy ក៏មានវត្តមាននៅក្នុងបន្ទប់តុលាការផងដែរ ។  នេះគឺជាតុលាការតែមួយដែលអ្នករិះគន់វិមានក្រឹមឡាំង លោក Vladimir Kara-Murza ត្រូវបានកាត់ទោសពីបទក្បត់ជាតិ និងកាត់ទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃចន្ទ ។  

ថ្លែងនៅក្រៅតុលាការ ក្រោយសវនាការ លោកស្រី Tracy និយាយថា លោកស្រីទើបបានជួបលោក Gershkovich ជាលើកដំបូងកាលពីថ្ងៃចន្ទ ហើយលោកស្រីបន្តថា លោកមានសុខភាពល្អទេ និងនៅតែមានស្មារតីរឹងមាំ ថ្វីត្បិតតែជួបកាលៈទេសបែបនេះក៏ដោយ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm