សៀមរាប៖ នៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៤១គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប។
អំណោយទាំងនោះរួមមានអង្ករ ស័ង្កសី មីត្រីខ អំបិល និងថវិកាចំនួន ១៤លាន១៥ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត៕




