ក្រុមហ៊ុនបច្ចេកវិទ្យា Seagate នឹងត្រូវបង់ប្រាក់ផាកពិន័យ៣០០លានដុល្លារពីបទដឹកជញ្ជូន hard disk ៧លានបន្ទះឲ្យក្រុមហ៊ុន Huawei

2023/04/20 05:07:21 pm        187

ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុនបច្ចេកវិទ្យា Seagate Technology Holdings PLC STX.O បានព្រមព្រៀងបង់ប្រាក់ផាកពិន័យចំនួន៣០០លានដុល្លារអាមេរិក ក្នុងការដោះស្រាយជាមួយក្រុមអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្ដល់ hard disk ដែលមានតម្លៃជាង១.១ពាន់លានដុល្លារអាមេរិកទៅឲ្យក្រុមហ៊ុនបច្ចេវិទ្យាខ្នាតយក្ស Huawei របស់ចិន ដែលបំពានទៅនឹងច្បាប់គ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន Seagate បានលក់បន្ទះ hard disk drivesទៅឲ្យក្រុមហ៊ុន Huawei ចន្លោះខែសីហាឆ្នាំ២០២០ និងកញ្ញា ២០២១ ទោះបីជាមានច្បាប់ខែសីហាឆ្នាំ ២០២០ដែលដាក់កម្រិតលើការលក់របស់​របរបរទេសមួយចំនួនដែលផលិតដោយបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដល់ក្រុមហ៊ុនក៏ដោយ។ ក្រុមហ៊ុន Huawei ត្រូវបានដាក់ក្នុងបញ្ជីឈ្មោះ Entity List ដែលជាបញ្ជីហាមប្រាមការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដើម្បីកាត់បន្ថយការលក់ទំនិញរបស់សហរដ្ឋអាមេរិកឲ្យទៅក្រុមហ៊ុននេះស្របពេលមាន​ការព្រួយបារម្ភអំពីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។

ការផាកពិន័យនេះ បង្ហាញពីសកម្មភាពចុងក្រោយធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន​ដើម្បីទប់បច្ចេកវិទ្យាដ៏ទំនើបរបស់ចិនដែលអាចជួយដល់វ៏យយោធារបស់ខ្លួន លទ្ធភាពនៃការបំពានសិទ្ធិមនុស្ស ឬ គំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយថា ក្រុមហ៊ុន Seagate បានផ្ដល់បន្ទះHard disk drives ចំនួន៧.៤ លានបន្ទះ ឲ្យទៅក្រុមហ៊ុន Huawei រយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីច្បាប់ឆ្នាំ២០២០ បានចូលជាធរមាននិងបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំផ្នែក hard drives របស់ក្រុមហ៊ុនយក្យ Huawei។ ក្រុមហ៊ុនទាំង២ពុំបានឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិប្បាយទេ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm