ក្រសួង​ព័ត៌មាន​ប្រាប់​អ្នក​សារព័ត៌មាន​ទាំង​អស់​កុំ​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​«តំបន់​ក្រហម»

2021/05/04 10:47:33 pm        375

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន​បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ទាំង​អស់ កុំ​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​«តំបន់​ក្រហម» ដែល​ជាតំបន់​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ពី​ការ​ហាម​ឃាត់​បែប​នេះ​នៅ​ក្នុង​​សេចក្ដី​ជូន​ដំណឹង​មួយ​ចេញ​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ ក្រសួង​ព័ត៌មាន​បញ្ជាក់​ថា អ្នក​សារព័ត៌មាន​ជាតិ និង​អ្នកសារព័ត៌មាន​បរទេស​មួយ​ចំនួន បាន​ចុះ​យក​ព័ត៌មាន និង​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​នានា​នៅ​តំបន់​បិទ​ខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្ដាល។

ក្រសួង​បញ្ជាក់​ទៀត​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​ផ្ទាល់ និង​ធ្វើ​អត្ថាធិប្បាយ​ផ្សេងៗ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាក់​ទង​នឹង​បច្ចេកទេស​សុខាភិបាល​នោះ​ឡើយ។

ក្រសួង​បញ្ជាក់​ថា ការ​ផ្សាយ​ផ្ទាល់ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​បែប​នេះ បង្ក​ឱ្យ​មហាជន«​យល់​ច្រឡំ» និង​«ភាព​ជ្រួល​ច្របល់​ក្នុង​សង្គម» ហើយ​​ប្រឈមមុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

​បញ្ជាក់​ថា៖ «ដើម្បី​រក្សា​សុវត្ថិភាព​សង្គម និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ទៅ​ក្នុង​សហគមន៍ ក្រសួង​ព័ត៌មាន​សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​សារព័ត៌មាន​ទាំង​អស់ បញ្ឈប់​រាល់​សកម្មភាព​ខាង​លើ​នេះ»។

ក្រសួង​ព័ត៌មាន​ព្រមាន​ថា ប្រសិន​បើ​អ្នក​សារព័ត៌មាន​នៅ​តែ​បំពាន​នឹង​សេចក្ដី​ជូន​ដំណឹង​នេះ ពួកគេ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ច្បាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm