ទេសចរ និងអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់ សម្រុកទៅក្រុងដាច់ស្រយាល មួយនៅអូស្រ្តាលី សម្រាប់ព្រឹត្តិការណ៍លើអាកាសដ៏កម្រ

2023/04/20 08:20:01 pm        283

ក្រុមអ្នកទេសចរ និងអ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់ ​បានសម្រុកទៅកាន់ទីក្រុងតូចមួយរបស់​ប្រទេសអូស្ត្រាលី ដែលផ្តល់នូវទីតាំងដ៏ល្អបំផុតមួយនៅលើភពផែនដីសម្រាប់មើល​សូរ្យគ្រាស​ដ៏កម្រ។

ផ្ទៃមេឃលើទីក្រុង Exmouth នៅភាគខាងលិចប្រទេសអូស្ត្រាលី នឹងប្រែទៅជាងងឹតក្នុងរយៈពេល​ប្រហែល ៦០ វិនាទីនៅថ្ងៃព្រហស្បតិ៍នេះ ​នៅពេលដែលព្រះចន្ទជះស្រមោលមាន​ទទឹង ៤០គីឡូម៉ែត្រនៅលើតំបន់នេះ។

សូរ្យគ្រាសទាំងមូលគឺជាផ្នែកមួយនៃសូរ្យគ្រាសកូនកាត់ដ៏កម្រ ដែលកើតឡើងតែពីរ ឬបីដងប៉ុណ្ណោះ​ក្នុងមួយសតវត្សរ៍។ សូរ្យគ្រាសមួយផ្នែក ក៏នឹងអាចមើលឃើញនៅទូទាំងតំបន់​ផ្សេងទៀតនៅអាស៊ីប៉ាស៊ីហ្វិក ។ សូរ្យគ្រាសនេះចាប់ផ្តើមនៅមហាសមុទ្រឥណ្ឌានៅពេលថ្ងៃរះ ហើយបញ្ចប់នៅពេលថ្ងៃលិចនៅមហា សមុទ្រប៉ាស៊ីហ្វិក ដោយមានអ្នកតាមសង្កេតមើលនៅ​ចំណុចផ្សេងៗគ្នាក្នុងគន្លងនៃសូរ្យគ្រាសដែលអាចឃើញដំណាក់កាលផ្សេងៗគ្នា ឬដំណាក់កាលកូនកាត់។ មនុស្សមួយចំនួននឹងឃើញសូរ្យគ្រាសទាំងមូល។

អ្នកផ្សេងទៀតនឹងមើលឃើញអ្វីដែលគេស្គាល់ថា ជាសូរ្យគ្រាសមានរាងមូល ដែលព្រះចន្ទមិនបាន​បិទបាំង​ព្រះអាទិត្យបានទាំងមូល​ ឬសូរ្យគ្រាសដោយផ្នែក។

ប្រជាជនរស់នៅក្នុងប្រទេសអូស្ត្រាលីភាគខាងលិច ប្រទេសទីម័រខាងកើត ​និងប៉ាពួខាងលិច នឹងមើលឃើញទិដ្ឋភាពល្អបំផុត។ ប៉ុន្តែមានតែអ្នកដែលនៅលើឧបទ្វីប Exmouth ប៉ុណ្ណោះដែល​នឹងជួបប្រទះសូរ្យគ្រាសទាំង​ មូលនៅម៉ោង ១១:២៧នាទីម៉ោងក្នុងតំបន់។

Exmouth ជាទីក្រុងទេសចរណ៍មួយមានចម្ងាយ១,២០០ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Perth ដែល ជាធម្មតាមានប្រជាជនតិចជាង ៣,០០០នាក់។

ប៉ុន្តែចំនួនប្រជាជនរបស់ទីក្រុងនេះបានកើនឡើង​ដល់ទៅ៧ដង ដោយមានអ្នកមកចូលរួម​ក្នុង​ទីក្រុង។ ខណៈព្រះចន្ទផ្លាស់ទីនៅចំពីមុខព្រះអាទិត្យ​ ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នានឹងចូល​ក្នុង​ស្រមោលកោង បន្ទាប់មកគឺដល់ភាពងងឹត។ សីតុណ្ហភាពនឹងធ្លាក់ចុះ ផ្កាយនឹងលេចចេញមក ហើយ​សត្វព្រៃ នឹងចាប់ផ្តើមធ្វើសកម្មភាពប្លែកៗ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm