តុលាការកំពូលមីយ៉ាន់ម៉ា យល់ព្រមបើកសវនាការបណ្តឹងឧទ្ធរណ៍មួយចំនួនរបស់លោកស្រី អ៊ុងសាន ស៊ូជី

2023/04/20 08:28:10 pm        291

មន្ត្រីច្បាប់បាននិយាយថា តុលាការកំពូលរបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានយល់ព្រម ដើម្បីបើកសវនាការបណ្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំដែលត្រូវបានបណ្តេញចេញ និងស្នើសុំកាត់បន្ថយការកាត់ទោសនៅក្នុងករណីជាច្រើន ដែលលោកស្រី ត្រូវបានចោទប្រកាន់ពីបទពុករលួយ ការក្លែងបន្លំក្នុងការបោះឆ្នោត និងរំលោភលើច្បាប់សម្ងាត់ផ្លូវការ។

លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៧ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ នៅពេលដែលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី។ លោកស្រីកំពុងកាត់ឲ្យជាប់ទោសដាក់ពន្ធនាគារសរុប ៣៣ឆ្នាំ បន្ទាប់ពីត្រូវបានរកឃើញថា មានទោស ក្នុងការកាត់ទោសដែលជំរុញដោយនយោបាយជាបន្តបន្ទាប់ ធ្វើឡើងដោយ របបយោធា។

អ្នកគាំទ្ររបស់លោកស្រី និងអ្នកជំនាញផ្នែកច្បាប់ឯករាជ្យនិយាយថា ករណីទាំងនេះគឺជា ការប៉ុនប៉ង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​លោកស្រី និងធ្វើឱ្យស្របច្បាប់ការដណ្តើមចូលកាន់​អំណាច​របស់យោធា ខណៈបានរារាំងលោកស្រីមិនឲ្យត្រលប់ចូលកាន់ឆាកនយោបាយវិញ។ មន្ត្រីផ្នែកច្បាប់ដែលដឹងអំពីរឿងក្តីរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា តុលាការកំពូល​មិនទាន់កំណត់​កាលបរិច្ឆេទ​បើក​សវនាការលើបណ្តឹងឧទ្ធរណ៍ និងសំណើសុំកាត់បន្ថយការកាត់​ទោសនេះទេ ​ប៉ុន្តែអាចនឹងធ្វើឡើងក្នុងរយៈពេលពីរខែខាងមុខ។

លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសលើបទចោទប្រកាន់ជាច្រើនករណី រួមទាំងការនាំចូល​ដោយ​ខុសច្បាប់ និង​កាន់កាប់​វិទ្យុទាក់ទង (walkie-talkies) ការ​រំលោភ​លើវិធានការ​រឹតត្បិត​វីរុសឆ្លងកូរ៉ូណា ការដឹកនាំប៉ះបោរ និងបញ្ហាពុករលួយចំនួនប្រាំពីរករណីផ្សេងទៀត។ សេចក្តីសម្រេចរបស់តុលាការកំពូលកាលពីថ្ងៃពុធ ពុំត្រូវបានប្រកាសជាសាធារណៈនោះទេ។ ប្រព័ន្ធយុត្តិធម៌របស់សហភាពមីយ៉ាន់ម៉ា ដំណើរការដោយ​មានតម្លាភា​ព​តិចតួច ហើយការកាត់ក្តីទាំងអស់​របស់លោកស្រី ស៊ូជី ធ្វើឡើងដោយបិទទ្វារ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm