ក្រសួងការបរទេសចិន និយាយថា ប្រធានាធិបតីហ្គាបុងលោក Ali Bongo Ondimba ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែមេសានោះ ត្រូវបានគេរំពឹងថានឹងលោកនឹងជំរុញការអភិវឌ្ឍស៊ីជម្រៅលើទំនាក់ទំនងចិន-ហ្គាបុង និងចាប់ផ្តើមបញ្ជាក់ពីសមិទ្ធផលថ្មីផងដែរ ។

ក្នុងនាមជាប្រទេសដ៏សំខាន់មួយនៅអាហ្វ្រិកកណ្តាល ហ្គាបុង បានស្ថិតក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ចឆ្នាំថ្មីលើកដំបូងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Qin Gang កាលពីខែមករា ឆ្នាំ ២០២៣កន្លងទៅ ។

ចំណងមិត្តភាពរវាងចិន និងហ្គាបុង រឹងដូចថ្ម ចាប់តាំងពីបានបង្កើតទំនាក់ទំនាក់ទំនងការទូតកាលពីរយៈពេល ៤៩ឆ្នាំមុន ។ កាលពីខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ ប្រទេសទាំង២ បានបង្កើនទំនាក់ទំនងរបស់ខ្លួនដល់កម្រិតភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ។
ប្រទេសទាំង ២ បានពង្រឹងទំនុកចិត្តគ្នាផ្នែកនយោបាយកាន់តែស៊ីជម្រៅឥតឈប់ឈរ បានចូលរួមកិច្ចសហប្រតិបត្តិការជាក់ស្តែង និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសនីមួយៗ និងក្តីកង្វល់ធំៗ ចាប់តាំងពីពេលនោះមក ។
អំឡុងដំណើរទស្សនកិច្ចលើកនេះ ប្រមុខរដ្ឋទាំង ២ លោកប្រធានាធិបតីចិន Xi Jinping និងលោក Bongoនឹងចូលរួមកិច្ចប្រជុំ និងចូលរួមនៅក្នុងពិធីចុះហត្ថលេខារួមគ្នាលើឯកសារកិច្ចសហប្រតិបត្តិការ ។

ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ហ្គាបុង អស់រយៈពេល ៩ឆ្នាំជាប់ៗគ្នា ស្របពេលដែលប្រទេសទាំងពីរព្យាយាមបំពេញឲ្យគ្នាទៅវិញទៅមក ។
ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ៤.៥៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ពោលគឺកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចំនួន ៥០,៨ភាគរយ ។
ខណៈពេលនោះដែរ ចិននិយាយថា ខ្លួននឹងស្វាគមន៍ហ្គាបុងឲ្យចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងផ្លូវមួយ ក្រវ៉ាត់មួយ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថាមពល រ៉ែ និងវិស័យកសិកម្ម ៕