អេហ្ស៊ីប ៖ ខ្សែភាពយន្តភាគរបស់ក្រុមហ៊ុន Netflix ដែលនិយាយអំពីម្ចាស់ក្សត្រី Cleopatra ទី៧ ជាជនជាតិអាហ្វ្រិកស្បែកខ្មៅបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងប្រទេសអេហ្ស៊ីប។
មេធាវីម្នាក់បានដាក់ពាក្យបណ្តឹងចោទប្រកាន់ភាពយន្ត ម្ចាស់ក្សត្រីអាហ្រ្វិក៖ ម្ចាស់ក្សត្រី Cleopatra ថាបានបំពានច្បាប់ប្រព័ន្ធផ្សព្វផ្សាយ និងមានគោលបំណង "លុបបំបាត់អត្តសញ្ញាណជនជាតិអេហ្ស៊ីប"។
បុរាណវិទូកំពូលម្នាក់បានទទូចថា Cleopatra គឺ "ស្បែកបែបទង់ដែងស្រាល មិនមែនស្បែកខ្មៅទេ" ។ ប៉ុន្តែផលិតករបាននិយាយថា "អត្តសញ្ញាណនៃពណ៌ស្បែករបស់នាងគឺមានការជជែកវែកញែកយ៉ាងល្អិតល្អន់" ហើយតារាសម្តែងដែលដើរតួរក្នុងភាពយន្តនោះនាងបានប្រាប់អ្នករិះគន់ថា "ប្រសិនបើអ្នកមិនចូលចិត្តការសំដែងទេ សូមកុំមើលភាពយន្តនេះអី" ។
គេហទំព័រ Tudum ដែលជាដៃគូរបស់ក្រុមហ៊ុន Netflix បានរាយការណ៍កាលពីខែកុម្ភៈថាការជ្រើសរើសយក អ្នកនាង Adele James ជាតារាសម្តែងជនជាតិអង់គ្លេសដែលមានជាតិសាសន៍ចម្រុះដូចម្ចាស់ក្សត្រី Cleopatra នៅក្នុងខ្សែភាពយន្តភាគឯកសារថ្មីរបស់ខ្លួនគឺជា "ការព្រមព្រៀងគ្នាចំពោះការជជែកវែកញែកជាច្រើនសតវត្សមកហើយអំពីជាតិសាសន៍របស់ម្ចាស់ក្សត្រីអង្គនេះ" ៕ ដោយ ៖ ស្រីទាវ


