អ្នកដឹកនាំក្រុមសម្តែងអបអរនៅរដ្ឋតិចសាស់២នាក់ ត្រូវបានបាញ់ បន្ទាប់ម្នាក់ចូលខុសរថយន្ត

2023/04/20 10:55:52 pm        127

រដ្ឋតិចសាស់ ៖ អ្នកដឹកនាំក្រុមសម្តែងអបអរនៅសាលារៀនថ្នាក់វិទ្យាល័យ២នាក់ ត្រូវបានគេបាញ់​បន្ទាប់ពីម្នាក់ក្នុង​ចំណោមពួកគេ ទំនងជាបានចូលទៅជិតរថយន្តដែលជារថយន្តខុសនៅកន្លែងចតរថយន្ត ជិតទីក្រុង Austin រដ្ឋតិចសាស់។

យោងតាមក្រុមគ្រួសារបានឲ្យដឹងថា អត្តពលិកម្នាក់ ឈ្មោះនាង Payton Washington អាយុ១៨ឆ្នាំ នៅតែស្ថិត​នៅក្នុង​មន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ ជនរងគ្រោះម្នាក់ផ្សេងទៀតត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ ក្រុមអបអររបស់ពួកគេ បានចាត់ទុកការបាញ់ប្រហារនៅម៉ោង ០០:១៥ នាទីម៉ោងក្នុងតំបន់ កាលពីថ្ងៃអង្គារ​ថាជារឿងគួឲ្យភ័យខ្លាច។ នគរបាល បានចោទប្រកាន់លោក Pedro Tello Rodriguez Jr អាយុ២៥ឆ្នាំ ពីបទប្រព្រឹត្តអំពើឃោរឃៅ។

ការបាញ់ប្រហារបានកើតឡើងនៅខាងក្រៅ ផ្សារទំនើបមួយកន្លែងក្នុងតំបន់ Elgin មានចម្ងាយប្រមាណ ២៥ ម៉ាយ ពីទីក្រុង Austin។ នគរបាលតំបន់ Elgin និយាយថា ព័ត៌មាននិយាយថាជម្លោះមួយបានកើតឡើងនៅកន្លែងចតរថយន្ត ហើយគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ចូលក្នុងរថយន្ត។

សមាជិកក្រុមសម្តែងការអបអររបស់នាង Washington បានធ្វើពិធីបួងសួងខាងសាសនា កាលពីយប់ថ្ងៃអង្គារ។ ក្រុមនេះកំពុងរៀបចំប្រកួតប្រជែងក្នុងកម្មវិធី Cheerleading Worlds ក្នុងទីក្រុង Orlando រដ្ឋ Florida កាលពីចុង​សប្តាហ៍ដោយគ្មានមិត្តរួមក្រុមរបស់ពួកគេចូលរួមនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយតំបន់បានឲ្យដឹងថា អំឡុងការ​ប្រារព្ធពិធី ម្នាក់ក្នុងចំណោមអត្តពលិក ដែលត្រូវគ្រាប់កាំភ្លើងបាញ់ប្រផិតជើង បានអធិប្បាយពី​អ្វីដែល​បានកើត​ឡើងភ្លាមៗនៅកន្លែងកើតហេតុ៕ ដោយ ៖ ប៊ុនថាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm