
តុលាការនៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលបណ្តឹងរបស់មេដឹកនាំគណបក្ស Congress លោក Rahul Gandhi ដែលកំពុងព្យាយាមបន្តការកាត់ទោសនៅក្នុង បណ្តឹងបរិហារកេរ្តិ៍ ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ជុំវិញបញ្ហាថាតើលោកនឹងអាចប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៤ បានដែរឬទេ។
លោក Gandhi ត្រូវបានកាត់ឲ្យមានទោសកាលពីខែមីនា ក្នុងសំណុំរឿងដែលប្តឹងដោយសមាជិកសភារដ្ឋមកពីគណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាច បន្ទាប់ពីការលើកឡើងរបស់លោក Gandhi ដែលត្រូវបានចាត់ទុកថាជាការប្រមាថចំពោះនាយករដ្ឋមន្ត្រី លោក Narendra Modi និងអ្នកផ្សេងទៀតដែលមាននាមត្រកូល Modi ។ លោក Naishadh Desai មេដឹកនាំគណបក្សCongress និងជាមេធាវី បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅបន្ទប់សវនាការថា តុលាការតំបន់ Surat ពុំបានផ្តល់ការបន្តចំពោះការកាត់ទោសរបស់លោក Rahul Gandhi នោះទេ។
យើងនឹងប្រឈមចំពោះសេចក្តីសម្រេចនៅតុលាការជាន់ខ្ពស់រដ្ឋ Gujarat នៅថ្ងៃស្អែក។ យើងមានជំនឿយ៉ាងមុតមាំថា តុលាការនឹងប្រកាន់ភ្ជាប់យុត្តិធម៌ និងសង្គ្រោះលទ្ធិប្រជាធិបតេយ្យ។ ខណៈសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ជាការលំបាកសម្រាប់លោកGandhi ដែលការកាត់ទោសឲ្យជាប់ពន្ធនាគារសម្រាប់លោក នៅតែពន្យារពេលរហូតដល់លោកលែងប្រឈមមុខចំពោះផ្លូវច្បាប់។
លោក Gandhi អាយុ ៥២ឆ្នាំ បានបាត់បង់អាសនៈនៅសភារបស់លោកកាលពីខែមីនា បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំសម្រាប់ការធ្វើអត្ថាធិប្បាយក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ ២០១៩ ។ នៅក្នុងប្រទេសឥណ្ឌា សមាជិកសភាដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ២ ឆ្នាំ ឬច្រើនជាងនេះ ត្រូវបានរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោត។