សម្តេចតេជោ ជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្តក្វាងស៊ីពង្រឹងកិច្ចព្រមព្រៀងដែលមានស្រាប់បានគ្រប់ជ្រុងជ្រោយ

2023/04/21 02:00:58 am        372

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំខេត្តក្វាងស៊ីប្រទេសចិនជម្រុញកិច្ចសហការរវាងចិននិងកម្ពុជាឱ្យកាន់តែស៊ីជម្រៅនិងអនុវត្ត កិច្ចព្រមព្រៀងដែល មានស្រាប់នោះឲ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Lan Tianli អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ធៀនលី បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

នេះបើតាមការឱ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយកេដ្ឋមន្ត្រី។

ឯកឧត្តម បានបន្តឱ្យដឹងថា៖នៅក្នុងជំនួបនេះឯឧ Lan Tianliបាន គោរពជូនពរសម្ដេចតេជោ ដោយសូម ឱ្យទេវតាឆ្នាំថ្មីតាមជួយបីបាច់ ថែរក្សា និងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនចំពោះសម្ដេចតេជោ និងសូមឱ្យសម្ដេចតេជោមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ វិបុលសុខនិងសិរីសួស្តីជ័យមង្គល និងសូមគោរពវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា។

ឯកឧត្តមបានមានថា៖ឯកឧត្តមបានមកកម្ពុជាកាលពីឆ្នាំ២០១៦ តែពេលនេះឯឧបានឃើញកម្ពុជាមានការរីកចម្រើន យ៉ាងខ្លាំងមានអគារខ្ពស់ៗ ប្រជាជនមានជីវភាពធូរធារនិងរីករាយ ហើយ ឯកឧត្តមក៏សូមគោរពសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើននេះ។ទន្ទឹមនេះ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ មានបំណងបី៖ទីមួយគឺ គោរពថ្លែងអំណរគុណជូន ចំពោះសម្ដេចតេជោដោយផ្ទាល់ ដែលដរាបរៀងមកបានគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិព័រណ៍ចិនអាស៊ាន នៅទីក្រុងណាន់នីង។

ទី២. ជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំកំពូលចិន-កម្ពុជា ជាពិសេស ការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជានិងទី៣. គោរពសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោបានឯកភាពនិង ថ្លែងអំណរគុណចំពោះការ វាយតម្លៃលើទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា-ចិន។ សម្ដេចបានផ្ដល់អនុសាសន៍ឲ្យឯកឧត្តម ធៀនលី បន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែស៊ីជម្រៅនិងអនុវត្ត កិច្ចព្រមព្រៀងដែល មានស្រាប់នោះឲ្យបានគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm