សារព័ត៌មានបរទេស៖ សម្ដេចតេជោស័ក្ដិសមនឹងទទួលបានកិត្តិយសយ៉ាងខ្លាំង ចំពោះស្ថិរភាព និងវិបុលភាពនៅកម្ពុជា

2023/04/21 03:21:41 am        210

ភ្នំពេញ ៖ ទោះពេញចិត្ត ឬស្អប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សមនឹងទទួលបានកិត្តិយស​យ៉ាងខ្លាំងសម្រាប់ការកសាងស្ថិរភាព និងវិបុលភាព និងលើកតម្កើងកម្ពុជារហូតដល់មានថ្ងៃនេះ។ នេះបើ តាមសំណេររបស់លោក Kavi Chongkittavorn ដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

អត្ថបទរបស់អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបន្តថា យើងមិនគួរភ្លេចឡើយថា ប្រទេសតូចនេះធ្លាប់ជាប្រទេសដែលហែកហួរ និងទទួលរងគ្រោះដោយសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី បានប្រែក្លាយប្រទេសមាន​ទីតាំងយុទ្ធសាស្ត្រ​នេះទៅជាប្រទេសតូចមួយ ដែលមានអំណាចមធ្យម ដោយមានសំឡេងដោយឡែកពីគេក្នុងកិច្ចការតំបន់ និងពិភពលោក។ រាជធានីភ្នំពេញបានគាំទ្រ និងការពារពហុភាគីនិយមលើគ្រប់វិស័យ។ ក្នុងឱកាសជាច្រើន កម្ពុជាក៏បានដើរតួនាទីជាអ្នកកសាងទំនុកចិត្ត និងអ្នកបង្កើតសន្តិភាពក្នុងចំណោមម ហាអំណាចនានា ដូចជាករណីទំនាក់ទំនងរុស្ស៊ី-អ៊ុយក្រែន និងករណីសហភាពអឺរ៉ុប-ចិនជាដើម។ ក្នុងសហគមន៍អន្តរជាតិ គំរូនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ពុំមានអ្នកណាអាចចម្លងបាននោះទេ។

តាមការស្ទង់មតិកាលពីខែកុម្ភៈ អ្នកបោះឆ្នោតកម្ពុជាមានទំនុកចិត្តលើការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

អ្នកសារព័ត៌មានល្បាញល្បីរបស់ Bangkok Post ដដែលបានរម្លឹកឡើងវិញថា ២០២២ ជាឆ្នាំដ៏សំខាន់សម្រាប់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបង្ហាញឱ្យឃើញពីភាពល្អិតល្អន់ផ្នែកការទូត និងជាពិសេស​ភាពប្រាកដនិយមរបស់សម្ដេច។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលបានជោគជ័យលើការចូលរួមដោះស្រាយបញ្ហាពិភពលោកច្រើនជាងបញ្ហា ក្នុងតំបន់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងពោរពេញដោយមហិ ច្ឆតារបស់សម្ដេច ក្នុងការធ្វើឱ្យប្រសើរឡើង និងជំរុញឱ្យមានប្រក្រតីភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើ ងវិញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានរក្សាអព្យាក្រឹតភាពរបស់កម្ពុជា ដោយជោគជ័យជាមួ យបស្ចិមលោក ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក និងជប៉ុន ជុំវិញបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ជំ ហររបស់កម្ពុជា ចំពោះសង្គ្រាម​នេះ ​បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន មានការងឿងឆ្ងល់សឹងតែមិនជឿថា កម្ពុជាបានរក្សាគោលការណ៍អព្យាក្រឹតភាព​របស់ខ្លួនពិតមែនលើបញ្ហានេះ។ អតីតប្រទេសនៅក្នុងតំប ន់ឥណ្ឌូចិននេះ បានបោះឆ្នោតប្រឆាំងនឹងរុស្ស៊ីក្នុង​សេចក្តីសម្រេចសំខាន់ៗទាំងបីរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលធ្វើឱ្យទីក្រុងមូស្គូ មានការមិនពេញ​ចិត្តជាខ្លាំង។ អ្វីដែលគួរគត់សម្គាល់ពីការយល់ឃើញរបស់ទីក្រុងវ៉ាស៊ីនតោននោះគឺ ឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជាក្នុង​ការផ្តល់ព័ត៌មានអំពីគ ម្រោងនៅតំបន់រាម ដែលពាក់ព័ន្ធនឹងមូលដ្ឋានទ័ពជើងទឹក ក្នុងខេត្តព្រះសីហនុ ដែល​សហរដ្ឋអាម៉េរិក និងអ្នកយុទ្ធសាស្ត្រសន្តិសុខដទៃមានកង្វល់ថា តំបន់រាមអាចនឹងត្រូវក្លាយ​ជាមូលដ្ឋានទ័ពជើងទឹក​របស់ចិន។

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកមូលដ្ឋានរាម ហើយអនុញ្ញាតឱ្យប្រ ព័ន្ធផ្សព្វផ្សាយ និងទស្សនកិច្ចផ្លូវទូតពីបណ្ដាប្រទេសដទៃ វាបានផ្ដល់ផលវិជ្ជមាន ដោយបានបង្ហាញថា កម្ពុជា គ្មានចេតនាធ្វើអ្វី ដែលបស្ចិមលោកកំពុងព្រួយបារម្ភនោះទេ។ នៅចុងត្រីមាសនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា ទីក្រុងវ៉ាស៊ីនតោន​កាន់តែមានទំនុកចិត្តថា ការដឹកនាំរបស់កម្ពុជានឹងរក្សាបាននូវគោលនយោបាយការបរទេស ដែលប្រកបដោយភាព​ឯករាជ្យ និងមានតុល្យភាព ដើម្បីផលប្រយោជន៍ខ្ពស់របស់ប្រជាជនខ្លួន។

ជារួម កម្ពុជាកំពុងក្លាយជាដៃគូ​យុទ្ធសាស្ត្រដ៏មានសក្តានុពលមួយក្នុងក្រសែភ្នែករបស់អ្នកធ្វើគោលន យោបាយ​របស់រដ្ឋបាលលោក ចូ បៃដិន។ លើសពីនេះ ការអនុញ្ញាតឱ្យមានការត្រួតពិនិត្យផ្នែកខ្លះនៃសម្ភារៈបរិក្ខារក្នុងតំបន់រាម គឺជាវិធីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្កើនជំនឿ និងទំនុកចិត្តពីសហរដ្ឋអាម៉េរិក៕

ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        2
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        107
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm