ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២០ ខែមេសានេះ ក្រោយទទួលព័ត៌មានថា តារាសំដែងបញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។
សម្ដេចបានថ្លែងថា ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ ខ្ញុំ និងភរិយាសូមចូលរួមចំនួន៣មុឺនដុល្លារ(៣០,០០០$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យ
ទាន់ពេល។
សម្ដេចតេជោបញ្ជាក់ថា សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅ ABAរបស់ក្មួយតាមលេខទូរសព្វ័ 012 961971។
ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ៕
