ចៅក្រមសហព័ន្ធបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា លោក Donald Trump មានសេរីភាពក្នុងមិនចូលរួមក្នុងសវនាការកាត់ក្តីនៅទីក្រុង New York ជុំវិញការចោទប្រកាន់ថា លោកបានរំលោភលើអ្នកនិពន្ធម្នាក់កាលពីជិត៣០ឆ្នាំមុន ប៉ុន្តែគណៈវិនិច្ឆ័យនឹងពុំត្រូវបានផ្តល់ដំណឹងថាអវត្តមានរបស់លោក មានន័យថារួចផុតពីបន្ទុកនានានោះទេ ហើយទីក្រុងនេះនៅតែមានមនុស្សប្រមូលផ្តុំធ្វើអោយស្ទះចរាចរណ៍ និងការរឹតបន្តឹងសន្តិសុខយ៉ាងគត់មត់។

ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋ នៅ Manhattan លោក Lewis Kaplan ក៏បានហៅសេចក្ដីសម្រេចនេះផងដែរថា ជារឿងឆាប់រហ័សពេកក្នុងការទទួលយកសំណើរបស់លោក Trump ដែលសុំឲ្យគណៈវិនិច្ឆ័យនៅសវនាស៊ីវិលថ្ងៃទី២៥មេសា របស់លោកស្រី E. Jean Carroll ត្រូវបានណែនាំថាការមិនចូលក្នុងរឿងករណីនេះ តាមរយៈការរៀបចំ គេចវេះពីទទួលបន្ទុកផ្នែកភស្តុភារដែលថាវត្តមានរបស់លោកក្នុងនាមជាអតីតប្រធានាធិបតី នឹងបង្កឲ្យមានបញ្ហា។
លោក Kaplan បាននិយាយថា លោក Trump គ្មានមកាតព្វកិច្ចត្រូវបងហាញខ្លួនឬផ្ដល់ការបំភ្លឺ ហើយក្រុមមេធាវីរបស់លោក ដែលនិយាយថាលោក Trump ចង់ចូលបង្ហាញខ្លួន អាចពិនិត្យសំណើជាថ្មីប្រសិនបើលោកមិនចង់ចូលរួម។
តុលាការក៏បានគូសបញ្ជាក់ផងដែរថា លោក Trump ដែលបេក្ខជននាំមុខរបស់គណបក្សសាធារណរដ្ឋ សម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ កំពុងរៀបចំផែនការសំចតយុទ្ធនាការនៅរដ្ឋ New Hampshire នៅថ្ងៃទី២៧មេសា ដែលនឹងត្រូវថ្ងៃ ទី៣នៃសវនាការ។
ក្រុមមេធាវីរបស់លោក Trump មិនអាចសុំការអត្ថាធិប្បាយបានភ្លាមៗ ទេពាក់ព័ន្ធករណីនេះ៕