អ្នកគាំទ្រតាមប្រទេសក្នុងតំបន់អាស៊ាន អរគុណសម្ដេចតេជោ ប្រកាសឱ្យទស្សនាស៊ីហ្គេមដោយឥតគិតថ្លៃ

2023/04/21 06:34:49 pm        2.6 K


ភ្នំពេញ៖ អ្នកគាំទ្រតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរាប់ពាន់នាក់បានសម្ដែងក្ដីរីករាយ និងអបអរសាទ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ឆ្នាំ២០២៣នេះ ហើយបានអរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលប្រកាសអនុញ្ញាត​ឱ្យទេសចរអន្តរជាតិចូលទស្សនាព្រឹត្តិការណ៍កីឡានេះដោយសេរី ឥតគិតថ្លៃនិងបានយកចិត្តទុក​ដាក់ខ្ពស់ដល់ប្រតិភូអន្តរជាតិ និងក្រុមកីឡាករកីឡាការិនីទាំងអស់។

អ្នកគាំទ្រតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានរាប់ពាន់នាក់បានបង្ហាញក្ដីរីករាយ អរគុណសម្ដេច​តេជោ និងគាំទ្រដល់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បែបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក ASEAN FOOTBALL ដែលបានបង្ហោះព័ត៌មានទាក់ទង​នឹងកម្ពុជាធ្វើ​ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២កាលពីថ្ងៃទី១៩ ខែមេសានេះ។

តាមរយៈគេហទំព័រហ្វេសប៊ុក ASEAN FOOTBALL បានសរសេរថា ក្នុងនាមជាប្រទេសម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សូមប្រកាសថាផ្ដល់​ការចូល​ទស្សនាដោយឥតគិតថ្លៃ។ ផ្ដល់កន្លែងស្នាក់នៅ និងអាហារឥតគិតថ្លៃ​សម្រាប់ប្រតិភូ និងផ្ដល់សិទ្ធិផ្សាយដោយឥតគិតថ្លៃសម្រាប់​ដៃគូប្រព័ន្ធផ្សព្វផ្សាយ។

គេហទំព័រដដែលបញ្ជាក់ថា នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ខណៈប្រទេសដទៃ​ដែលរៀបចំព្រឹត្តិការន៍នេះ គឺធ្លាប់បានប្រមូលថវិកាប្រមាណ ៥០ ដុល្លារក្នុង១ម្នាក់សម្រាប់​ទស្សនាការប្រកួតក្នុង១ថ្ងៃ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC) ប្រកាសជាផ្លូវការ ពីការអនុញ្ញាតឱ្យទេសចរ​ជាតិ និងអន្តរជាតិ ទាំអស់អាចូលទស្សនាដោយសេរី ជាមួយការលុបចោលការបង់ថ្លៃ និង​ការស្នើសុំសិទ្ធផ្សាយបន្តផ្ទាល់។ នេះបើតាមសេចក្តីប្រកាសរបស់ CAMSOC ចេញផ្សាយកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣៕អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm