ភ្នំពេញ៖ មកទល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានសាធារណជន និងប្រជាពលរដ្ឋ មានអ្នកចូលរួម (Join) ចំនួន ៦៩៩.៦៩៦ Subscribers ហើយ។
Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោបានផ្តល់ព័ត៌មានលឿនរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងពិភពលោក។
ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ក៏បានចែករំលែកនូវ ព័ត៌មាន សំខាន់ៗពីប្រភពផ្សេងៗ រួមនឹងខ្សែភាពយន្តភាគ «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបទចម្រៀងកម្សាន្តទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ដ ជាប្រចាំដល់ប្រជាពលរដ្ឋ និងសាធារណៈជនតាមដានកម្សាន្តផងដែរ។
សូមបញ្ជាក់ថា ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ នៅសល់តែជាង ៣០០ Subscribers តែប៉ុណ្ណោះចំនួនអ្នកចូលរួមនឹងកើនដល់ ៧០ ម៉ឺន Subscribers ដែលចំនួននេះគឺជាចំនួនអ្នកចូលរួមច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក៕
