កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលសហគ្រិនស្រ្តី ដើម្បីជួយដល់ស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម

2023/04/21 08:58:55 pm        427

ភ្នំពេញ៖ ក្រសួងកិច្ចការនារី គ្រោងរៀបចំឲ្យមានមជ្ឈមណ្ឌលសហគ្រិនស្រ្តី ដើម្បីជំរុញសហគ្រិន​ស្រ្តីក្នុង​សហគ្រាសធុនតូច និងមធ្យម បានសិក្សារៀនសូត្របន្ថែម ការស្វែងយល់បទពិសោធន៍​រវាងគ្នាទៅវិញទៅមក និងការជួយដល់សហគ្រិនស្រី្តថ្មី អាចបង្កើតនូវមុខរបរ ដើម្បីពង្រីក​កាលានុវត្តភាព​សហគ្រិនស្ត្រីក្នុងបរិបទសេដ្ឋកិច្ច ​និងធុរកិច្ចឌីជីថល នៃការអភិវឌ្ឍក្នុងអាជីវកម្ម​។

លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានលើកឡើងថា​​ ក្រសួងមានគម្រោងបង្កើតមជ្ឈមណ្ឌលសហគ្រិនស្រ្តី ​នៅអគារកុលាប អតីតក្រសួងកិច្ចការនារីចាស់ ដើម្បីជំរុញសហគ្រិនស្រ្តីក្នុងសហគ្រាសធុនតូច ​និងមធ្យម ពង្រីកកាលានុវត្តភាព​សហគ្រិនស្ត្រី​ក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ​នៃការអភិវឌ្ឍក្នុងអាជីវកម្ម។

លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា ការពង្រីកកាលានុវត្តភាពសហគ្រិនស្ត្រីក្នុង​បរិបទ​សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល គឺជារឿងចាំបាច់ និងសំខាន់ណាស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ​ក្នុងអាជីវកម្មរបស់សហគ្រិនស្ត្រីឲ្យមានការរីកចម្រើន ជាក់ស្តែងនាកន្លងមកនេះរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ បានដាក់ចេញនូវវិធានការ គំនិត​ផ្តួចផ្តើម ​និងកម្មវិធីគាំទ្រនានា ដោយបាន​កំពុងផ្តល់​នូវអត្ថប្រយោជន៍ដល់ស្ត្រីជាសហគ្រិន​ និងអាជីករផងដែរ។

ជាការឆ្លើយតប ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការរីករាយ​ជាអនេក និងបានថ្លែងនូវការគាំទ្រទំហឹងចំពោះកម្ពុជា ​ជាពិសេសក្រសួងកិច្ចការនារី លើការពង្រឹង​ភាពអង់​អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក៏ដូចជាសមភាពយេនឌ័រជាដើម ក្នុងនោះប្រសិន​ក្រសួងមាន​គម្រោងជាក់លាក់ណាមួយ ក្នុងគោលដៅលើកម្ពស់ដល់ស្រ្តី សហគ្រិនស្រ្តី ក្រសួងកិច្ចការនារី អាចធ្វើការស្នើរសុំមកកាន់ជប៉ុនបានគ្រប់ពេលវេលា ដើម្បីផ្ញើរទៅរាជរដ្ឋាភិបាល សម្រេច និងអនុម័តផ្តល់ជូន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm