រដ្ឋមន្រ្តីកសិកម្ម ជួបជាមួយក្រុមការងារ KOICA ពិភាក្សាអំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិនៅកម្ពុជា

2023/04/21 09:48:23 pm        552

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមការងារ KOICA (កយកា) អំពីគម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ​សម្រាប់ត្រួតពិនិត្យគុណភាពសត្វ ​និងផលិតផលបសុព្យាបាល នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា នៅក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ កយកា ដែលបាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា រួមទាំងគម្រោងសាងសង់​មន្ទីរពិសោធន៍ជាតិ។

ទាក់ទងនឹងការងារនេះ ឯកឧត្តម បានស្នើឱ្យកយកា ធ្វើការសិក្សាឱ្យបានច្បាស់លាស់ទាំង​លើ​សេវាកម្ម ឧបករណ៍/សម្ភារៈ និងធនធានមនុស្សសម្រាប់មន្ទីរពិសោធន៍ជាតិថ្មី ឱ្យមានកម្រិតស្តង់ដាអន្តរជាតិ។

ឯកឧត្តមបន្ថែមថា ទីតាំងគម្រោងមន្ទីរពិសោធន៍ជាតិនេះស្ថិតនៅឃុំសិត្បូ ខេត្តកណ្ដាល ជា​ទីតាំងល្អ​ដែលអាចជួយ​បញ្ចៀស​ហានិភ័យ​ក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។ យ៉ាងណាមិញមន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនងសហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស​ និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី ​មានប្រសាសន៍ថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់មានសត្វ ដំណាំ និង​ជលផល ត្រូវធ្វើឡើងនៅកន្លែងតែមួយដើម្បីភាពងាយស្រួល ដោយមិនចង់ឱ្យមានក្រុមការងារ​ផ្សេងៗគ្នាឡើយ ហើយការងារនេះក៏ជាអាទិភាពរបស់ KOICA ផងដែរ។

ឯកឧត្តមបន្តថា វាជាការចាំបាច់ដែលត្រូវពិភាក្សាគ្នា សហការគ្នា ធ្វើការជាមួយគ្នា និងប្រើប្រាស់​ថវិកាឱ្យត្រូវគោលដៅ ​ធ្វើទំនើបកម្ម មានប្រសិទ្ធភាព និរន្តរភាព តាមរយៈការបង្កើតមន្ទីរពិសោធន៍​ស្តង់ដាដែលជាទិសដៅថ្មីរបស់ក្រសួង ដើម្បីផ្តល់សេវាសាធារណៈលើផ្នែកសុវត្ថិភាពចំណីអាហារ ដោយក្រសួងចង់ឱ្យមានអគារ៣ផ្នែក ​គឺរដ្ឋបាល ​សេវាសុវត្ថិភាពចំណីអាហារ និងរោគវិនិច្ឆ័យ​និងជំងឺឆ្លង។

សូមជម្រាបថា គម្រោងសាងសង់មន្ទីរពិសោធន៍ជាតិ ផ្ដួចផ្ដើម​ឡើង​ដើម្បីពង្រឹងសមត្ថភាពត្រួត​ពិនិត្យ​សុវត្ថិភាព និងអនាម័យផលិតផលសត្វនៅកម្ពុជា​ ដោយផ្តោតសំខាន់ទៅលើជំងឺបណ្តាល​មកពីចំណីអាហារ ​ការប្រឡាក់ប្រឡូកមេរោគ ​និងសារធាតុគីមី រួមទាំងកាកសំណល់បសុឱសថ នៅក្នុងផលិតផលសត្វ ដែលការងារនេះនឹងចូលរួមចំណែកក្នុងការលើក​កម្ពស់​សុខុមាលភាព​ជាតិ តាមរយៈការបរិភោគផលិតផលសត្វមានសុវត្ថិភាព​ និងគោលដៅការនាំចេញផលិតផលសត្វ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm