
ឧត្តមសេនីយយោធាសហរដ្ឋអាមេរិក លោក Mark Milley ប្រធាននាយសេនាធិការចម្រុះ បាននិយាយកាលពីថ្ងៃសុក្រ ទី២១ ខែមេសាថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះ Abrams M1A2 ទំនើបចំនួន៣១គ្រឿង នឹងធ្វើឱ្យមានភាពខុសគ្នានៅក្នុងសង្គ្រាម ប៉ុន្តែពុំមែនជាដាច់ជាជម្រើសដាច់ណាច់នោះទេ។
ការធ្វើអត្ថាធិប្បាយរបស់លោក Milley បានធ្វើឡើង ខណៈសហរដ្ឋអាមេរិកបានប្រកាសថារថក្រោះ Abrams ដែលត្រូវប្រើប្រាស់ដើម្បីហ្វឹកហ្វឺនទាហានអ៊ុយក្រែន នឹងបញ្ជូនទៅដល់ប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានទៀតសប្តាហ៍ខាងមុខនេះ។
លោក Milley ដែលជាឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយបន្ទាប់ពីជំនួបជាមួយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននៅមូលដ្ឋានកងទ័ពអាកាស Ramstein(រ៉ាមស្តាញ) ក្នុងប្រទេសអាល្លឺម៉ង់ថា លោកគិតថារថក្រោះ M1 នៅពេលដែលវាត្រូវបានផ្តល់ឲ្យនឹងធ្វើឱ្យមានភាពខុសគ្នា។ប៉ុន្តែបានព្រមានផងដែរថា មែនជាដំណោះដាច់ណាត់នោះទេ។ នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ នៅពេលបិទកិច្ចប្រជុំនៃក្រុមទំនាក់ទំនងទូទៅអ៊ុយក្រែននៅមូលដ្ឋានកងទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៅក្នុងប្រទេសស៊ូដង់។លោក Austin និយាយថា យោធាអាមេរិកកំពុងរៀបចំជម្រើសជាច្រើនតាមដែលអាចធ្វើទៅបាន មុនពេលមានការជម្លៀសចេញពីស្ថានទូតអាមេរិកប៉ុន្តែពុំទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ។
សហរដ្ឋអាមេរិកបានដាក់ពង្រាយកងកម្លាំងមួយចំនួនចូលទៅក្នុងមូលដ្ឋាន ដើម្បីធានាបានថាពួកគេផ្តល់ជម្រើសច្រើនតាមដែលអាចធ្វើទៅបាន ប្រសិនបើពួកគេត្រូវបានគេអំពាវនាវឱ្យធ្វើរឿងអ្វីមួយ។ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពបន្ថែមមួយចំនួនធំទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសជីប៊ូទី(Djibouti) ប្រសិនមានការជម្លៀសជាយថាហេតុពីប្រទេសស៊ូដង់។
