កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ អាចចាប់ផ្តើមធ្លាក់ចុះនៅសប្តាហ៍ក្រោយ មុនការបិទតាមការរំពឹងទុក​

2023/04/22 05:57:53 pm        526

​កិច្ចព្រមព្រៀង​អនុញ្ញាត​ឱ្យ​មានការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន ​នៅ​សមុទ្រ​ខ្មៅ​ដោយ​សុវត្ថិភាព អាច​ចាប់ផ្តើម​ធ្លាក់ចុះ​នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​រុស្ស៊ី​បាន​និយាយថា ខ្លួន​នឹងមិន​អនុម័ត​លើ​នាវា​ថ្មីៗ​ណាមួយ​ទេនោះ​ទេ​ប្រសិនបើ​ប្រតិបត្តិ​ករ​របស់​ពួកគេ​ពុំ​ទទួលបាន​ការធានា​ច្រក​ផ្ទេរ នឹងត្រូវ​ធ្វើឡើង​នៅត្រឹម​ថ្ងៃទី​១៨ ខែឧសភា​នោះ ជា​កាលបរិច្ឆេទ​ដែល​រំពឹងទុក​ពី​ការបិទ​ការអនុញ្ញាត​នេះ​។

ប្រទេស​រុស្ស៊ី បានផ្តល់​សញ្ញា​យ៉ាង​មុតមាំ​ថា ប្រទេស​នេះ នឹង​ពុំ​អនុញ្ញាត​ឱ្យ​កិច្ចព្រមព្រៀង​នាំចេញ​តាម​ច្រក​សមុទ្រ​ខ្មៅ​អ៊ុយ​ក្រែ​ន ដែល​បាន​ព្រមព្រៀង​កាលពី​ខែ​កក្កដា​ឆ្នាំមុន បន្ត​អនុវត្ត​លើសពី​ថ្ងៃទី ១៨ ខែឧសភា​នោះទេ ដោយសារ​បញ្ជី​ស្តីពី​តម្រូវការ​ក្នុងការ​សម្រួលការ​នាំចេញ​គ្រាប់​ធញ្ញជាតិ និង​ជី​របស់ខ្លួន មិនទាន់​ត្រូវបាន​បំពេញ​។

យោងតាម​សម្រង់​ពី​លិខិត​មួយ ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Reuters បាន​ឲ្យ​ដឹងថា រុស្ស៊ី​បាន​និយាយថា ដោយ​ផ្អែកលើ​កាលបរិច្ឆេទ​ដែល​រំពឹងទុក​នៃ​ការបិទ​គំនិត​ផ្តួចផ្តើម នៅ​ថ្ងៃទី ១៨ ខែឧសភា ការចុះបញ្ជី​បន្ថែមទៀត​ចំពោះ​នាវា​ថ្មី​នឹង​ត្រូវបាន​អនុវត្ត​បន្ទាប់ពី​ទទួលបាន​ការធានា​ពី​ម្ចាស់​នាវា​ដើម្បី​បំពេញ​ការចូលរួម​រប​ស់​ពួកគេ​ក្នុង​គំនិត​ផ្តួចផ្តើម​នៅត្រឹម​ថ្ងៃទី១៨ ខែឧសភា​។

រុស្ស៊ី​បាន​ព្រមាន​នៅក្នុង​លិខិត​ថា ខ្លួន​នឹងធ្វើ​អ្វីដែល​អាចធ្វើ​ទៅបាន​ដើម្បី​បញ្ចៀស​ការខាតបង់​ពាណិជ្ជកម្ម និង​ការពារ​ហានិភ័យ​សុវត្ថិភាព​ដែល​អាច​កើតមាន​។ នៅក្រោម​កិច្ចព្រមព្រៀង​នេះ មជ្ឈមណ្ឌល​សម្របសម្រួល​រួម (JCC) នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ត្រូវបាន​បង្កើតឡើង​ដោយ​មន្ត្រី​មកពី​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែ​ន ទួរគី និង​អង្គការសហប្រជាជាតិ បាន​ព្រមព្រៀង​លើ​ចំនួន​នាវា​ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov គ្រោង​នឹង​ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ចន្ទ ហើយនឹង​ពិភាក្សា​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែ​ន​។

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​គី ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​ពិភពលោក ដែល​មន្ត្រី​អង្គការសហប្រជាជាតិ​បាន​និយាយថា កាន់តែ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ដោយសារ​ការវាយលុករ​បស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ជា​សង្គ្រាម​ដ៏​ឃោ​ឃៅ​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។​

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm