
កំពង់ចាម៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងស្មើដៃគ្នា សាមគ្គីភាព ការយោគយល់គ្នា និងរួមដៃសហការគ្នាជាមួយមន្ត្រីគណបក្សនៅមូលដ្ឋាន បម្រើសេវា និងដោះស្រាយបញ្ហាជូនប្រជាជន នៅតាមភូមិឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។
ឯកឧត្តមក៏បានថ្លែងអរគុណដល់ក្រុមការងារ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ចំពោះការខិតខំកន្លងមក ហើយឯកឧត្តមសង្ឃឹមយ៉ាងមុត់មាំថា យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនការគាំទ្រ ដើម្បីនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា៕






