
មានការរាំងស្ទះផ្នែកដឹកជញ្ជូនដ៏ធំនៅទូទាំងប្រទេសអាល្លឺម៉ង់ ខណៈកូដកម្មរយៈពេល២ថ្ងៃ ដោយសន្តិសុខអាកាសយានដ្ឋាន នៅមជ្ឈមណ្ឌលធំៗចំនួន៣កន្លែង ដែលកើតកើតឡើងស្របគ្នាជាមួយកូដកម្មនៅស្ថានីយ៍រថភ្លើងកាលពីព្រឹកថ្ងៃសុក្រ។ បុគ្គលិកស្ថានីយរថភ្លើង កំពុងតែបន្តជម្លោះរបស់ពួកគេ ជាមួយថៅកែជុំវិញបញ្ហាប្រាក់ខែ និងលក្ខខណ្ឌជាច្រើន ក្នុងពេលមានវិបត្តិនៃការចំណាយលើជីវភាពរស់នៅ ខណៈអតិផរណាកំពុងកើតឡើងនៅប្រទេសនេះ។
មានសភាពស្ងាត់ជ្រងំនៅស្ថានីយកណ្តាល ទីក្រុង Hamburg កាលពីព្រឹកថ្ងៃសុក្រ ខណៈសហជីពបុគ្គលិកស្ថានីយរថភ្លើង EVG បានអំពាវនាវការធ្វើកូដកម្ម នៅចន្លោះម៉ោង៣ ព្រឹកនិងម៉ោង១១ព្រឹកម៉ោងក្នុងតំបន់ ដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើរនៅពេលព្រឹក។
ទីក្រុង Hamberg ជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងអស់ ដែលទទួលរងដោយផលប៉ះពាល់ទ្វេដងនៃការធ្វើកូដកម្មនៅស្ថានីយរថភ្លើង និងអាកាសយានដ្ឋានរបស់ទីក្រុងនេះ ដែលទទួលរថផលប៉ះពាល់ដោយបុគ្គលិកកំពុងធ្វើកូដកម្ម។
នៅស្ថានីយកណ្តាល និស្សិតម្នាក់ដែលកំពុងមកលេងទីក្រុងប្រទេសអាល្លឺម៉ង់ភាគខាងជើង បានប្រាប់សារព័ត៌មាន CGTN ថា ខណៈពួកគេយល់ពីមូលហេតុដែលបុគ្គលិកជ្រើសរើសយកចំណាត់ការនេះ ពួកគេអាចធ្វើបានដោយគ្មានការបង្អាក់។
និស្សិតរូបនេះ គិតថាការធ្វើកូដកម្មគឺត្រឹមត្រូវ ប៉ុន្តែមានផលវិបាកជាច្រើន។ យើងគ្រាន់តែបន្តទស្សនកិច្ចសិក្សាមកកាន់ទីក្រុង Hamburg រយៈពេល១សប្តាហ៍ ហើយពេលនេះ យើងបានរៀបចំកាលបរិច្ឆេទឡើងវិញពេញលេញសម្រាប់ដំណើរត្រលប់ទៅវិញ។ ជើងហោះហើរចេញប្រមាណ៧០០ជើង ត្រូវបានកំណត់ថារងផលប៉ះពាល់ ដែលបង្កបញ្ហាដល់អ្នកដំណើរប្រមាណ១សែននាក់។
