ក្រុមហ៊ុន OCIC និងក្រុមហ៊ុន Big C ព្រមព្រៀងគ្នា​សាងសង់ផ្សារទំនើប​ខ្នាតយក្ស​នៅ​ទីក្រុងរណប​ជ្រោយចង្វារ

2023/04/23 04:48:19 pm        870

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសានេះ លោកស្រី Carolyne Pung អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សម្ព័ន្ធ​កាណា​ឌីយ៉ា ចុះហត្ថលេខាលើអនុសារណៈព្រមគ្នាជាមួយ លោក Gary Hardy ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​ក្រុមហ៊ុនផ្សារទំនើប BIG C ដើម្បីសាងសង់ផ្សារទំនើបខ្នាតយក្ស BIG C លើ​ទំហំ​ដី​ ២.៧ហិចតា ជិតរង្វង់មូលសុវណ្ណមច្ឆា ក្នុងទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ។

បើតាមលោកស្រី លឹម លីជិន នាយិការប្រចាំក្រុមហ៊ុន វិនិយោគអាណិកជនកម្ពុជា OCIC បាន​ឲ្យ​ដឹង​ថា គម្រោង សាងសង់ផ្សារទំនើបខ្នាតយក្ស BIG C របស់ក្រុមហ៊ុន OCIC និង ក្រុមហ៊ុនផ្សារ​ទំនើប​លក់​រាយ​ខ្នាត​យក្សរបស់ប្រទេសថៃ គឺមានគោលដៅសំខាន់បង្កើតភាពរីករាយ ដល់​ពលរដ្ឋ​ទូទៅ ទេសចរជាតិអន្តរជាតិដើរទស្សនាកម្សាន្ត និងផ្តល់ជម្រើសលើមុខទំនិញគ្រប់ប្រភេទ ទាំង​ផ្នែក​អាហារ​គ្រប់​ប្រភេទ ផ្នែកសំលៀកបំពាក់ និងបរិក្ខាបច្ចេកវិទ្យាទំនើបនានាទៀត ដែល​ជា​ផលិត​ផល​នាំ​ចូល​ពី​ក្រៅ​ប្រទេសថៃ ប្រទេសណាទៀត មានគុណភាពកំរិតខ្ពស់ ព្រមទាំង​បង្កើត​ឱកាស​ការងារ​ជាច្រើនទៀតផងដែរ។

លោកស្រី លឹម លីជិន បានថ្លែងថា គម្រោងសាងសង់ផ្សារទំនើបBIG C ធំជាងគេនៅកម្ពុជា ក៏នឹង​ក្លាយ​ជា​តំបន់បណ្តុំអាជីវកម្មកណ្តាលរាជធានីភ្នំពេញថ្មីមួយទៀតដែរ ។

លោក Gary Hardy ថ្លែងថា នៅឆ្នាំ២០១៩ក្រុមហ៊ុនផ្សារទំនើប BIG C បានបង្កើត​ផ្សារ​ទំនើប​ខ្នាត​ធំដំបូង​គេមួយ នៅក្រុងប៉ោយប៉ែត ហើយ​បាន​ពង្រីក​ការ​សាងសង់​ផ្សារ​ទំនើប​ខ្នាត​តូច​មាន​ឈ្មោះ BIG C Mini ចំនួន២០កន្លែងទៀត នៅរាជធានីភ្នំពេញ និងខេត្តកំពត។

លោក បន្តថា នៅក្នុងគម្រោងសាងសង់BIG C ជាមួយក្រុមហ៊ុនOCIC គឺជាជំហាន​ការ​ពង្រីកខ្លួន​ដ៏​ធំ​មួយ​ទៀត រយៈពេល៥ឆ្នាំទៅមុខទៀត ដើម្បីអភិវឌ្ឍប្រភេទទំនើប គ្រប់​ទំហំ​នៅ​ទូទាំង​ប្រទេស​កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមបញ្ជាក់ថា ផ្សារទំនើបBIG C ជាផ្នែកមួយក្រុមហ៊ុន Berli Jucker Public ធំជាង​គេ​នៅ​ប្រទេសថៃ ។ បច្ចប្បន្ន ផ្សារទំនើបBIG C បាននិង​កំពុង​ដំណើរ​ការ​ផ្សារ​លក់​រាយ​ចំនួន ១៨១០​កន្លែង​នៅ​ប្រទេសថៃ ក្នុងនោះមានប្រភេទផ្សារទំនើបខ្នាតយក្ស BIG C ចំនួន ១៥៤ផ្សារ ក្រៅ​ពី​នេះ​ជា​ផ្សារ BIC C Mini។

ដោយឡែក ក្រុមហ៊ុនOCIC ជាក្រុមហ៊ុនវិនិយោគច្រើនជាងគេនៅកម្ពុជា មានដូចជា វិនិយោគលើ​វិស័យ​អចលទ្រព្យ អប់រំ សុខាភិបាល អាកាសយានដ្ឋានអន្តរជាតតេជោ វិស័យសំណង់ ប្រព័ន្ធ​ផ្សព្វផ្សាយ និងកម្សាន្តផ្សេងៗ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm