កងកម្លាំងការពារសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានត្រៀមលក្ខណៈរួចរាល់

2023/04/23 05:01:06 pm        327

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានថ្លែងថា កងកម្លាំងការពារសណ្ដាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ាន​ប៉ារ៉ាហ្គេម​ លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានត្រៀមលក្ខណៈរួចរាល់ និងស្នើ​ពលរដ្ឋ​ចូលរួម​សហការ​ឲ្យ​បាន​គ្រប់គ្នា ដើម្បីប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ។

បន្ទាប់ពីកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ រវាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម កាល​ពី​សៀល​ថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន លើកឡើងថា កិច្ចកា​រ​រៀបចំ​ផែន​ការកា​រពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ឯកឧត្តម​អគ្គ​ស្នង​ការ បានចង្អុលដឹកនាំ និងផ្សព្វផ្សាយរួចហើយ ទៅកាន់អង្គភាពជំនាញនីមួយៗ និងចាត់​ចែង​គ្រប់​ជ្រុង​ជ្រោយ ទាំងសណ្តាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែង​ការ​ស្នាក់​នៅ ជាពិសេសទីកន្លែងប្រកួត រួមទាំង​ការ​បង្ការ​ហេតុការណ៍​កើត​ឡើង​ជាយ​ថា​ហេតុ​ជា​ដើម​។

អ្នកនាំពាក្យ បានបន្តថា ដើម្បីឲ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន ចាំបាច់​ណាស់​ត្រូវ​មាន​បទ​ពិសោធន៍ ព្រោះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជា​ខកខាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តលើកដំបូងបំផុត ហើយទោះ​ជា​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ប៉ុណ្ណាក៏​ដោយ ក៏ត្រូវទាមទាររកបទពិសោធន៍ ពីប្រទេសជិតខាង ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមថា សម្រាប់កិច្ចប្រជុំនេះ គឺអនុវ​ត្ត​ទៅ​តាម​ផែន​ការ​កិច្ច​សហ​ប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក លើការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍ធំៗ ជាពិសេសខ្នាតតំបន់ និងអន្តរជាតិ ។

ឯកឧត្តម បានបញ្ជាក់ថា កន្លងមកឯកឧត្តមអគ្គស្នងការ បានដឹកនាំ និង​ទំនាក់​ទំនង​សហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាច្រើន ដើម្បីផ្តល់បទពិសោធន៍ ពិសេស​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការការពារនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជោគជ័យ​នេះ ក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការ ក្នុង​ការ​ពង្រឹង​បទ​ពិសោធន៍​ជា​មួយ​ដៃ​គូ​សហប្រតិបត្តិការ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm