ចំណាត់ការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនទាន់បាន អាជ្ញធរខេត្ដ បន្ដបិទខ្ទប់ក្រុងព្រះសីហនុ ១សប្ដាហ៍ទៀត

2021/05/05 01:06:33 am        86

ព្រះសីហនុ ៖ នៅសាលាខេត្តព្រះសីហនុ ថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ដោយមានការ អញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាល​សាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

 

នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និយាយថា កិច្ចប្រជុំមានរបៀបវារ: ចំនួន៣ គឺទី១.តំបន់បិទខ្ទប់ ២.ប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ៣.ការចែកស្បៀងអាហារជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់។ រដ្ឋបាលខេត្ត បានបង្កើតក្រុមការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជាពលរដ្ឋនៅតំបន់ក្រហម ពិសេស បងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករ និងក្រុមទី៣.ការយកសំណាកនៅវិមាន ឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រដ្ឋបាលខេត្ត បន្តជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ អង្គប្រជុំ បានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងបន្ដកំណត់ ជាតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផល នៃការយកសំណាកពី សមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមាន កូវីដ-១៩ នៅឡើយ។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ

 

ឯកឧត្ដម ក៏បានធ្វើការណែនាំអ្នកក្រុមគ្រូពេទ្យត្រូវត្រួតពិនិត្យតាមដានអ្នកជំងឺជាប់ជាប្រចាំ និងតាមដានអ្នកជំងឺជាសះស្បើយ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុ មានម៉ាស៊ីនតេស្តរកវីរុសកូវីដ-១៩ ពិសេសការតេស្តដោយ Rapid Test ដែលរង់ចាំរយ:ពេល ពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ។ ក្នុងតំបន់បិទខ្ទប់អនុញ្ញាតឱ្យប្រជាពលរដ្ឋលក់ដូរនៅតាមផ្ទះ ដូចជាគ្រឿងឧបភោគបរិភោគ (សម្រាប់ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរកមេរោគកូវីដ-១៩ អវិជ្ជមាន២ដង និងមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្ត) ដោយឡែកក្រៅតំបន់បិទខ្ទប់ ប្រជាពលរដ្ឋអាចលក់ដូរបាន តែត្រូវគោរពតាមស្តង់ដារវិធានសុវត្ថិភាពជាចំបង ដូចជា ការពាក់ ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ។ល។ រដ្ឋបាលខេត្ដ បន្តរឹតបណ្តឹងអ្នកដែលមិនពាក់ម៉ាស និងរក្សាគម្លាត ដោយធ្វើការផាក ពិន័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការងារចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋនៅក្នុង តំបន់បិទខ្ទប់ក្នុង ក្រុងព្រះសីហនុ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រដ្ឋបាលខេត្ត បានចែកជូនប្រជាពលរដ្ឋ តំបន់បិទខ្ទប់បានជិត ៣០.០០០គ្រួសារ ដែលមានក្រុមការងារចំនួន ១៦ក្រុម ចុះចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់៕

 អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm