សាកសពមនុស្ស ២១នាក់​ត្រូវបានរកឃើញ​ក្នុងការស៊ើប​អង្កេត​ចំពោះករណីបង្អត់អាហារខ្លួន​រហូតដល់ស្លាប់តាមបែបសាសនា

2023/04/23 06:53:30 pm        138

ក្រុមនគរបាលកេនយ៉ា បានគាស់ផ្នូរយកសាកសពមនុស្ស ២១នាក់ នៅជិតទីក្រុងឆ្នេរ Malindi ស្រប​ពេល​ដែលពួកគេស៊ើប​អង្កេត​គ្រូ​គង្វារ​ម្នាក់​ដែល​គេ​ចោទ​ប្រកាន់​ថា​បាន​និយាយ​ប្រាប់​សាវ័ក​របស់​ខ្លួន​ឲ្យ​បង្អត់អាហាររហូតដល់ស្លាប់ ។ ក្រុមនគរបាលនិយាយថា ពួកគេរំពឹងថានឹងស្វែង​រកឃើញ​សាកសពមនុស្សបន្ថែមទៀត ។ 

ផ្នូររាក់ៗស្ថិតក្នុងព្រៃ Shakahola ជាកន្លែងដែលសមាជិក ១៥រូបរបស់ព្រះវិហារ Good News International ត្រូវបានជួយសង្រ្គោះកាលពីសប្តាហ៍មុន ។ 

គ្រូគង្វារ Paul Mackenzie Nthenge កំពុងស្ថិតក្នុងការឃុំឃាំង ដើម្បីត្រៀមខ្លួនឡើងតុលាការ ។ 

ទូរទស្សន៍រដ្ឋ KBC បានចាត់ទុករូបលោកថាជាដឹកនាំសាសនា និងបានរាយការណ៍ថា ផ្នូរ ៥៨​កន្លែង ត្រូវបានរកឃើញមកទល់នឹងពេលនេះ ។ 

លោក Mackenzie បានច្រានចោលរាល់ទោសកំហុសទាំងអស់។ ​លោក​ត្រូវ​បាន​គេ​ច្រាន​ចោល​ការ​ដាក់​ប្រាក់ត​ម្កល់​ដើម្បីធានានៅក្រៅឃុំ ។ លោកបាននិយាយថា លោក​បាន​បិទ​វិហារ​របស់​លោក​កាលពីឆ្នាំ ២០១៩ ។ លោក Mackenzie និយាយ​ប្រាប់​សាវ័ក​របស់​គាត់​ឲ្យ​បង្អត់​បាយ​ខ្លួន​ឯង​រហូត​ដល់​ស្លាប់ ដើម្បីបានជួបជាមួយព្រះយាស៊ូគ្រិស្ត ។

ក្រុមនគរបាល បានចាប់ខ្លួនលោក Mackenzie កាលពីថ្ងៃទី ១៥ ខែមេសា ក្រោយ​រក​ឃើញ​សាក​សព​មនុស្ស ៤នាក់ ដែលគេសង្ស័យថាបានបង្អត់អាហារខ្លួនរហូតដល់ស្លាប់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm