យោងតាមការអះអាងរបស់រដ្ឋាភិបាលម៉ាលី បានឲ្យដឹងថា ជនស៊ីវិល ១០នាក់ និងទាហាន ៣នាក់ ត្រូវបានសម្លាប់ ហើយក្រុមជីហាដ ៨៨នាក់ ត្រូវបានទប់ទល់ អំឡុងឧបទ្ទេវហេតុជាច្រើននៅទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ។
រដ្ឋាភិបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមជីហាដដែលជាប់សង្ស័យ បានវាយប្រហារទៅលើអាកាសយានដ្ឋាន Sevare ស្ថិតនៅតំបន់ភាគកណ្តាល Mopti ដោយពួកគេបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ដែលបានសម្លាប់ជនស៊ីវិល ១០នាក់ និងមនុស្ស ៦១នាក់ផ្សេងទៀត រងរបួស ។
ការបំផ្ទុះគ្រាប់បែកនេះដែរ បានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងនៅតំបន់ជុំវិញព្រលានយន្តហោះ ដែលជាទីតាំងនៃជំរំយោធាម៉ាលី ៕ អត្ថបទ៖ សារ៉ាត់




