បញ្ជាការកងទ័ពគាំទ្ររហ័ស(RSF) លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya កាលពីថ្ងៃសៅរ៍ថា លោកនឹងមិនចរចាជាមួយមេបញ្ជាការកងទ័ពស៊ូដង់លោកឧត្តមសេនីយ៍ Abdel Fattah al-Burhanនោះទេ ក្រោយការវាយប្រហាររយៈពេល ១សប្តាហ៍បានសម្លាប់មនុស្សរាប់រយនាក់ ។
លោក Dagalo និយាយថា លោកគ្មានបញ្ហាអ្វីជាមួយកងទ័ពនោះទេ ។ អ្វីទាំងអស់ដែលយើងចង់បាន គឺចង់ឲ្យលោក Burhan និងក្រុមអន្ធពាលរបស់លោកចុះចាញ់តែប៉ុណ្ណោះ ។
លោកបន្តថា អ្នកណាក៏ដោយឲ្យតែឈ្នះសង្រ្គាមមួយនេះ គឺជាអ្នកចាញ់ ប៉ុន្តែពួកយើងបន្តធ្វើសង្រ្គាម គឺដោយសារតែលោក Burhan ។ អង្គការសុខភាពពិភពលោក(WHO) បានរាយការណ៍កាលពីថ្ងៃសុក្រថា មនុស្ស ៤១៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣.៥៥១នាក់ បានរងរបួស ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ៕ អត្ថបទ៖ សារ៉ាត់

