ការជម្លៀសជនបរទេសបានចាប់ផ្តើម ស្របពេលដែលសង្រ្គាមនៅតែបន្តនៅក្នុងប្រទេសស៊ូដង់

2023/04/23 08:10:48 pm        295

ក្រុមជនបរទេស ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ ស្របពេលដែល​សង្រ្គាម​រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​គូប្រជែងទាំង ២ នៅតែបន្តនៅក្នុងរដ្ឋធានី Khartoum ។ 

មនុស្សជាង ១៥០នាក់ ត្រូវបានជម្លៀសចេញតាមសមុទ្រទៅកាន់កំពង់ផែអារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃ​សៅរ៍ ដែល​ភាគច្រើននៃពួកគេគឺជាពលរដ្ឋរស់នៅតាមបណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ ។ 

អាកាស​យានដ្ឋានទីក្រុង Khartoum បានក្លាយជាគោលដៅវាយប្រហារឥតឈប់ឈរ ហើយ​រដ្ឋាភិបាល​កាណាដា និយាយថា ពុំទាន់មានជើងហោះហើរនៅឡើយទេ ។ ពួកគេបាននិយាយប្រាប់ប្រជាពលរដ្ឋកាណាដានៅក្នុងប្រទេសស៊ូដង់ ឲ្យរកទីជម្រកសុវត្ថិភាព ។ 

ខណៈ​ពេល​នោះដែរ ចក្រភពអង់គ្លេស បាននិយាយថា ពួកគេកំពុង​គិត​រក​ផ្លូវ​ដើម្បី​ជម្លៀស​បុគ្គលិក​របស់​ខ្លួនចេញ ពីប្រទេសស៊ូដង់ ។ ការភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទ ត្រូវបាន​បង្កើត​ឡើង​សម្រាប់​អ្នក​ដែលត្រូវការជំនួយបន្ទាន់ ហើយពលរដ្ឋអង់គ្លេស នៅក្នុងប្រទេសស៊ូដង់ ត្រូវបាន​ជំរុញ​ឲ្យ​និយាយ​ប្រាប់​ការិយាល័យក្រសួងការបរទេស តាមអនឡាញ ឬតាម​ទូរស័ព្ទ​បញ្ជាក់​ប្រាប់​ពី​កន្លែង​ដែល​ពួកគេស្ថិតនៅ ។ 

ការជម្លៀសខ្លួនពលរដ្ឋអង់គ្លេស ត្រូវបានគេរំពឹងថាមានការកំណត់ ហើយការផ្តោតសំខាន់ដំបូង លើបុគ្គលិក​ការទូត ពោលគឺមិន​ដូច​ជា​ការ​ជម្លៀស​ខ្លួន​ទ្រង់ទ្រាយ​ធំ​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន កាលពីឆ្នាំ ២០២១នោះទេ ៕ អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm