រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី លោក Richard Marles បាននិយាយកាលពីថ្ងៃសៅរ៍ថា បំណែកនាវាជំនួញ ជប៉ុន ដែលបានលិចអំឡុងសម័យសង្រ្គាមលោកលើកទី ២ ទៅជាមួយទាហានអូស្រ្តាលី ៨៦៤នាក់ ត្រូវបានរកឃើញនៅក្នុងសមុទ្រចិនខាងត្បូង ជាការបិទបញ្ចប់ជំពូកសោកនាដកម្មនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសមួយនេះ ។
នាវាមួយគ្រឿងនេះរងការវាយប្រហារដោយមីស៊ីលទឹករបស់នាវាមុជទឹកសហរដ្ឋអាមេរិក ពេលវាធ្វើដំណើរតាមផ្លូវចេញពីប្រទេសប៉ាពួ ញូវហ្គីណេ ទៅកាន់កោះហៃណានរបស់ប្រទេសចិន មុនពេលវាលិចនៅជិតតំបន់ឆ្នេរសមុទ្រហ្វីលីពីន កាលពីខែកក្កដា ឆ្នាំ ១៩៤២ និងជាឧបទ្ទេវហេតុមួយដែលត្រូវបានគេចាត់ទុកថាជាគ្រោះមហន្តរាយអំឡុងសម័យសង្រ្គាមដ៏អាក្រក់បំផុតរបស់អូស្រ្តាលី ។
មនុស្សជាង ១ពាន់នាក់ រួមទាំងឈ្លើយសឹក និងជនស៊ីវិលមកពីប្រទេសជាច្រើន ត្រូវបានគេគិតថា បានបាត់បង់ជីវិតរបស់ពួកគេនៅក្នុងសោកនាដកម្មមួយនេះ៕ អត្ថបទ៖ សារ៉ាត់
