នៅថ្ងៃសៅរ៍ (២២ មេសា) មនុស្សរាប់សិបនាក់ បានដើរដង្ហែក្បួនប្រឆាំងនឹងកំណែទម្រង់សង្គម និងសេដ្ឋកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីឆ្វេងនិយមលោក Gustavo Petro ដែលបានធ្វើឲ្យក្រុមប្រឆាំងនៅលើផ្លូវសង្រ្គាម។
បាតុករគ្រវីទង់ជាតិកូឡុំប៊ី និងសញ្ញាជាតិ ប្រឆាំងនឹងប្រធានាធិបតី បានធ្វើដំណើរទៅកាន់ទីលានចតុរង្គ Bolivar ក្នុងទីប្រជុំជន នៃរដ្ឋធានី Bogota ជាកន្លែងក្រុមបាតុករប្រមូលផ្ដុំគ្នាដើម្បីធ្វើការតវ៉ានៅឯសភា ព្រមទាំងជាកន្លែងគេពិភាក្សាអំពីកំណែទម្រង់នោះ។
នៅក្នុងខែកុម្ភៈ និងខែមីនា លោក Petro បានធ្វើបទបង្ហាញដល់សភាអំពីកំណែទម្រង់មួយចំនួនស្តីពីការថែទាំសុខភាព ការងារ និងប្រព័ន្ធសោធននិវត្តន៍ ដែលជាគំនិតផ្តួចផ្តើមសំខាន់ៗក្នុងអាណត្តិរបស់គាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
សេចក្ដីស្នើច្បាប់កាត់បន្ថយម៉ោងធ្វើការពី ៤៨ ទៅ ៤២ ម៉ោងក្នុងមួយសប្ដាហ៍នោះ ការធានាប្រាក់ចំណូលប្រចាំខែជាមូលដ្ឋាន សម្រាប់ប្រជាជនកូឡុំប៊ីដែលមិនមានប្រាក់សោធននិវត្តន៍ និងបង្កើតស្ថាប័នរដ្ឋាភិបាល ដែលជាអ្នកទទួលរ៉ាប់រងលើការចំណាយទៅឲ្យគ្លីនិក និងមន្ទីរពេទ្យ ស្ថិតក្នុងចំណោមតម្រូវការផ្សេងៗទៀត៕ អត្ថបទ៖ ទាវ

