ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបង្កើតព្រឹត្តិការណ៍ រត់ដើម្បីសមភាព

2023/04/23 11:07:32 pm        429

ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយសមាគមក្នុងប្រទេសឥណ្ឌា ក៏ដូចជា​សមាគម​ឥណ្ឌា​ក្នុងប្រទេសកម្ពុជា និងក្រុមអ្នករត់ រ៉ាន់វីតសាយ 'Run with SAI' បាន​រៀបចំ​កម្មវិធី រត់ដើម្បីសមភាព ដែលមានរយៈចម្ងាយ 5-KM នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៣នេះ។

ព្រឹត្តិការណ៍រត់ ចម្ងាយ ៥គីឡូម៉ែត្រនេះ រៀបចំឡើងពីព្រឹកព្រលឹម ដោយ​ចាប់​ផ្ដើម​ពី​សួន​ច្បារ​វត្ត​បទុម​រាជ​ធានី​ភ្នំពេញ។ កម្មវិធីនេះមាន អ្នកចូលរួមរត់ប្រមាណ ១៥០នាក់ មកពីសមាជិក​ នៃ​សមាគ​ឥណ្ឌា​ក្នុង​ប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ និងជនបរទេស​ផ្សេង​ដទៃ​ទៀត​ក៏​បាន​ចូល​រួម​ផង​ដែរ។

លោកជំទាវ ដេវ៉ាយ៉ានី ខូប្រូហ្កេដ Devayani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បាន​លើកឡើងថា ការរៀបចំអោយមានការរត់នេះ គឺដើម្បីរំលឹកខួបកំណើតរបស់លោកបណ្ឌិត ប៊ី អ អាមប៊េដកា B.R. Ambedkar ដែលជាប្រមុខស្ថាបត្យកររដ្ឋធម្មនុញ្ញនៃប្រទេសឥណ្ឌា និងជា​មេដឹកនាំ​សិទ្ធិ​ស៊ីវិល នៃប្រទេសឥណ្ឌា។

លោកជំទាវបន្តថា កម្មវិធីរត់នេះ ក៏ដើម្បីអបអរដល់ជីវិតរស់នៅ និងការរួមចំណែក​របស់​លោក​បណ្ឌិត ក្នុងការបណ្តុះនូវគុណតម្លៃនៃរដ្ឋធម្មនុញ្ញក្នុងចំណោមពលរដ្ឋឥណ្ឌា និង​ដើម្បី​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់នូវសមភាព ភាតរភាព មនុស្សជាតិ សេរីភាព សេចក្តីថ្លៃថ្នូរ សេចក្ដីស្រឡាញ់។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់សមាជិក និងដៃគូសម្រាប់​ភាពជោគ​ជ័យ​នៃ​កា​រ​ដំណើរការ។ លោកជំទាវចាត់ទុកបណ្ឌិត B.R. Ambedkar ថាជាអ្នកកែ​ទម្រង់​សង្គម​ប្រកប​ដោយ​ចក្ខុវិស័យ មេធាវី និងស្ថាបត្យករនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា ហើយបានលើកឡើងថា ការ​បង្រៀនរបស់គាត់ស្ដីពីសមភាព យុត្តិធម៌ និងនៅតែបន្តជំរុញ និង ដឹកនាំយើង​ឆ្ពោះ​ទៅ​សង្គម​មួយ​ដែល​មានភាពប្រសើរ។

នៅក្នុងអំឡុង​ព្រឹត្តិការណ៍​នោះ​ក៏មានការតាំងពិព័រណ៌រូបថត ដែលបង្ហាញពីការរួមចំណែក​របស់​លោក​បណ្ឌិត ប៊ី អ អាមប៊េដកា B.R.Ambedkar ដែលគាត់គឺជា​ប្រធាន​គណៈកម្មាធិការ​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ឥណ្ឌា​ដំបូង និងរូបថតរបស់គាត់ជាមួយអ្នកដឹកនាំប្រវត្តិសាស្រ្តនានា៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm