យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នាឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព រាជរដ្ឋាភិបាលបានអនុញ្ញាត្តឱ្យក្រសួងសុខាភិបាល ជ្រើសរើសមន្ត្រីចូលក្នុងក្របខណ្ឌរដ្ឋចំនួន ២០០កន្លែង ដើម្បីចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខនេះ។
ការប្រឡងប្រជែងនេះ មានរយៈពេល១ថ្ងៃគត់ គឺនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដោយបែងចែកជា ៣មណ្ឌលប្រឡង រួមមាន៖ វិទ្យាល័យឥន្ទ្រទេវី ៤៧បន្ទប់, វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ៥៩បន្ទប់ និងសាលាបឋមសិក្សា សន្ធរម៉ុក ៣៨បន្ទប់ សរុបបេក្ខជនចំនួន ៣៥០៨នាក់។
ខាងក្រោមនេះជាបញ្ជីឈ្មោះបេក្ខជន ប្រឡងជាប់ជាស្ថាពរឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងក្របខណ្ឌសុខាភិបាល សម្រាប់ឆ្នាំ២០២៣៖






