កាលពីថ្ងៃសៅរ៍ (២២ មេសា) នាគយក្សមួយក្បាលបានត្រូវឆាបឆេះអំឡុងពេលការសម្ដែងមួយនៅឧទ្យានកម្សាន្ត Disneyland ក្នុងរដ្ឋ California ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងអំឡុងការសម្តែង “ដ៏អស្ចារ្យ” ដែលជាការបង្ហាញទឹក និងកាំជ្រួចភ្ញីនៅពេលយប់ នៅពេលមនុស្សមើលពីកន្លែងទស្សនានៅមាត់ទឹក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ករណីភ្លើងនេះ បានបណ្តាលឱ្យតំបន់សួនកម្សាន្ត ជម្លៀសមនុស្សចេញ និងបិទដោយគ្មានពេលកំណត់។ នាយកដ្ឋានពន្លត់អគ្គីភ័យ Anaheim បាននិយាយថា ពុំមានរបាយការណ៍បញ្ជាក់ពីអ្នករងរបួសបន្ទាប់ពីឧបទ្ទវហេតុនេះទេ ហើយមូលហេតុ នៃការឆេះនេះ ក៏មិនទាន់ដឹងនៅឡើយដែរ៕ អត្ថបទ៖ វ៉ាន់ ស្រីទាវ


