លោកយាយអាយុ៧០ឆ្នាំ ទទួលបានជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលជាប្រចាំ

2023/04/24 02:08:19 am        455

កណ្ដាល៖ លោកយាយឈ្មោះ ហ៊ាន សឿង (ហៅ តក់) អាយុ៧០ឆ្នាំ រស់នៅភូមិចុងកោះថ្មី ឃុំកោះធំ“ក” ស្រុកកោះធំ លោកយាយទទួលបានប័ណ្ណសមធម៌ (ក្រ១) ចាប់តាំងពីឆ្នាំ២០០០ មកដល់បច្ចុប្បន្ន ដោយទទួលបានប្រាក់ឧបត្ថម្ភ ២២,៤០០០ រៀល ក្នុងមួយខែ និងទទួលការទំនុកបំរុងជាប្រចាំពីសាខាកាកបាទក្រហមខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ស្រុក និងរដ្ឋបាលស្រុកកោះធំ ។

ការប្រគល់អំណោយជាថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនតាមរយៈតំណាងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលផងដែរនោះ។ ឯកឧត្តមបានបញ្ជាក់ប្រាប់តាមប្រព័ន្ធទំនាក់ទំនងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះលំបាកដោយមិនបានជួយសង្គ្រោះឡើយ។ ជាក់ស្តែង លោកយាយឈ្មោះ ហ៊ាន សឿង (ហៅ តក់) អាយុ៧០ឆ្នាំ រស់នៅភូមិសាស្ត្រខាងលើ មានជីវភាពល្អប្រសើរ ពោលគឺលោកយាយ មានផ្ទះរស់នៅសមរម្យ មានស្បៀងអាហារគ្រប់គ្រាន់ ប៉ុន្តែជាទម្លាប់ឧស្សាហ៍របស់លោកយាយ និងប្តី ដែលតែងតែរករបរចិញ្ចឹមជីវិតតិចតួចកំដរជីវភាពប្រចាំថ្ងៃតាមទម្លាប់អ្នកជនបទស្រែចំការតែប៉ុណ្ណោះ ។

ឯកឧត្តម គង់ សោភ័ណ្ឌ ថ្លែងបន្តថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នេះ សាខាកាកបាទក្រហមខេត្តកណ្តាល និងរដ្ឋបាលស្រុកកោះធំ ថែមទាំងបាននាំយកស្បៀងអាហារ សម្ភារៈ និងថវិកា ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារលោកយាយតក់ ដែលសរុបជាថវិកា ១លាន៦០ម៉ឺនរៀលថែមទៀតផង ។

ជាការឆ្លើយតបរបស់លោកយាយ លោកយាយបានលើកម្រាមដៃ១០អរគុណជាអនេកកប្បការដល់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភជាប្រចាំខែមិនដែលលួសខែឡើយ ហើយជំនួយឧបត្ថម្ភនេះ បានជួយចិញ្ចឹមជីវិតរបស់លោកយាយ និងស្វាមីរស់នៅយ៉ាងងាយស្រួល គ្មានទុក្ខលំបាកបន្តិចសោះឡើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm