ប្រជាពលរដ្ឋជិត ១៤០នាក់ នៅឃុំពាមរាំង ទទួលការព្យាលបាលដោយឥតថ្លៃ ពីក្រុម​ការងារ​ចុះជួយ​ឃុំ

2023/04/24 02:25:53 am        544

កាលព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២៣ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយឃុំពាមរាំង ស្រុកលើកដែកខេត្តកណ្តាល និងជាប្រធាន​ក្រុម​ការ​ងារ​​គណបក្ស​​ចុះមូលដ្ឋាន ភូមិពាមរាំងក្រោម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងសមាជិក-សមាជិកា ចុះជួយមូលដ្ឋានឃុំពាមរាំង បានអញ្ជើញជួបសំណេះសំណាល អប់រំផ្សព្វផ្សាយពីការ ថែ​ទាំ​សុខភាព ពិនិត្យ និងផ្តល់ថ្នាំព្យាបាល ជូនលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ និង​យុវជន​ប្រមាណ ១៤០​នាក់ រស់នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

នៅក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែល​បាន​ដឹកនាំក្រុមការងារប្រមាណជាង៣០នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះ ចំនួន១០នាក់ ចុះ​មក​ពិនិត្យសុខភាពទូទៅ និងផ្តល់ថ្នាំព្យាលបាល ជូនលោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែល​រស់នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាលនេះ ដោយឥតគិតថ្លៃ។ ដោយការ​ចុះ​ពិនិត្យ​សុខភាពជូនប្រជាពលរដ្ឋលើកនេះ រួមមាន ជំងឺទូទៅ ជំងឺសន្លាក់ លើសឈាម និង​ឡើង​ជាតិស្ករ​។ លោកជំទាវ អនុប្រធានក្រុមការងារ បានអោយដឹងទៀតថា ឆ្លៀតក្នុងឱកាសនេះដែរ ក្រៅ​ពីការពិនិត្យសុខភាពទូទៅ ក្រុមការងារបានធ្វើការអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹង ពីការ​ប្រែប្រួល​អាកាសធាតុ ខណៈដែលបច្ចុប្បន្ននៅកម្ពុជា មានអាកាសធាតុក្តៅណាស់ ។

លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់មានក្តីសប្បាយរីករាយ និង​ថ្លែង​អំណរ​គុណ ចំពោះ​ក្រុមការងារទាំងអស់ ដែលបានរៀបចំការពិនិត្យសុខភាព ពិគ្រោះយោបល់ និង​ផ្តល់​ថ្នាំ​ព្យាបាលជំងឺ​ដោយឥតគិតថ្លៃ ជូនដល់ពួកគាត់ ស្ទើរតែដល់ខ្នងផ្ទះ ។

សូមបញ្ជាក់ថា ថ្ងៃនេះគឺជាលើកទី២ហើយ ដែលក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​ភូមិ​ពាមរាំង​ក្រោម ឃុំពាមរាំង រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះអប់រំសុខភាព និង​ពិនិត្យ​សុខភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅទីនេះ។ ក្រុមការងារនឹងបន្តចុះធ្វើសកម្មភាពនេះ ជាបន្តបន្ទាប់ទៀត ដែល​អាជ្ញា​មូលដ្ឋាននឹងជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃការចុះ​ព្យាបាល​នា​ពេល​ខាង​មុខ​៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm