ក្រុងប៉ារីស គីវ និងរដ្ឋតំបន់បាល់ទិកផ្ទុះកំហឹងក្រោយប្រេសិតពិសេសចិន ចោទជាសំណួរអំពីអធិបតេយ្យភាពអ៊ុយក្រែន

2023/04/24 04:29:23 pm        304

ប្រទេសបារាំង អ៊ុយក្រែន និងរដ្ឋនៅតំបន់បាល់ទិក ដូចជា អ៊ីស្តូនី ឡាតវី និងលីទុយអានី បានផ្ទុះកំហឹងជាខ្លាំង ក្រោយឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំក្នុងទីក្រុងប៉ារីស បានចោទជាសំណួរអំពីអធិបតេយ្យភាពរបស់បណ្ដាប្រទេសអតីតសហភាពសូវៀតដូចជាប្រទេសអ៊ុយក្រែនជាដើម។

ដោយត្រូវបានសួរអំពីជំហររបស់លោកថាតើតំបន់ឧបទ្វីបគ្រីម៉េ គឺជាផ្នែកមួយរបស់អ៊ុយក្រែន ឬអត់ ឯកអគ្គរដ្ឋទូតចិន លោក លូ ស្ហាយឹ (Lu Shaye) បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍បារាំងកាលពីថ្ងៃសុក្រ ថាតំបន់នេះ គឺជាផ្នែកមួយរបស់រុស្ស៊ី និងត្រូវបានផ្ដល់ឲ្យអ៊ុយក្រែនដោយអតីតមេដឹកនាំ​សហភាពសូវៀត លោក Nikita Khrushchev។

លោក ស្ហាយឹ បានបន្ថែមថា បណ្ដាប្រទេសអតីតសហភាពសូវៀត ពុំមានឋានៈពិតប្រាកដ នៅក្នុងច្បាប់អន្តរជាតិទេ ព្រោះពុំមានកិច្ចព្រមព្រៀងជាអន្តរជាតិក្នុងការបង្កើត​ឋានៈអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសបារាំងបានឆ្លើយតបកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ពីសាមគ្គីភាពពេញលេញរបស់ខ្លួន ជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដែលបានរងផលប៉ះពាល់ ដែលនិយាយថាខ្លួនទទួល​បានឯករាជ្យ បន្ទាប់ពីការសង្កត់សង្កិនជាច្រើនទសវត្សរ៍មកនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា និយាយពីប្រទេសអ៊ុយក្រែន ប្រទេសនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងព្រំដែនរួមទាំងតំបន់គ្រីម៉េ កាលពីឆ្នាំ១៩៩១ ដោយសហគមន៍អន្តរជាតិទាំងមូល រួមទាំងចិនដែរ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា ប្រទេសចិន នឹងត្រូវតែបញ្ជាក់ឲ្យច្បាស់ថាតើ ការអត្ថាធិប្បាយទាំងនោះ ឆ្លុះបញ្ចាំងពីជំហររបស់ខ្លួនឬអត់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        74
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm