ពលរដ្ឋប្រទេសនានាប្រញាប់ជម្លៀសខ្លួនចេញពីស៊ូដង់ ដែលមានហានិភ័យខ្ពស់ ខណៈពលរដ្ឋបរទេសខ្លះរងរបួស

2023/04/24 04:58:27 pm        232

កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានជម្លៀសបុគ្គលិកស្ថាន​ទូតចេញ​ពីប្រទេសស៊ូដង់ ខណៈប្រទេសផ្សេងទៀត​បាន​ប្រញាប់ប្រញាល់​នាំយកពលរដ្ឋរបស់ពួកគេទៅកាន់ទីសុវត្ថិភាព ក្នុងពេលក្រុមយោធាជាគូប្រជែង​បានប្រយុទ្ធគ្នានៅរដ្ឋធានី Khartoum កាលពីថ្ងៃអាទិត្យ។

ការផ្ទុះឡើងការប្រយុទ្ធគ្នាកាលពី៨ថ្ងៃកន្លងទៅនេះរវាងកងទ័ព និងក្រុមទាហានប៉ារ៉ាកងកម្លាំង​គាំទ្ររហ័ស (RSF) បានបង្កឱ្យមានវិបត្តិមនុស្សធម៌ បណ្តាលឲ្យមនុស្ស ៤២០នាក់ស្លាប់ និងពលរដ្ឋស៊ូដង់រាប់លាននាក់បានជាប់គាំង ដោយគ្មានលទ្ធភាពទទួលបានសេវាជាមូលដ្ឋាន។ ខណៈមនុស្សជាច្រើនព្យាយាមរត់គេចភៀសខ្លួនពីភាពវឹកវរ ប្រទេសនានាបានចាប់ផ្តើមចុះចតយន្តហោះ និងរៀបចំក្បួនរថយន្តដឹកជញ្ជូននៅក្នុងរដ្ឋធានី Khartoum ដើម្បីជម្លៀសពលរដ្ឋរបស់ពួកគេ។ ពលរដ្ឋជាជនបរទេសមួយចំនួនបានរងរបួស។ ភាគីជម្លោះ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារលើក្បួនរថយន្តបារាំង ដែលភាគីទាំងពីរ និយាយថាជនជាតិបារាំងម្នាក់បានរបួស។

ក្រសួងការបរទេសបារាំង កាលពីពេលមុនបាននិយាយ ខ្លួនកំពុងជម្លៀសបុគ្គលិកការទូត និងពលរដ្ឋ ប៉ុន្តែពុំបានធ្វើការអត្ថាធិប្បាយនោះទេ។

ប្រធានាធិបតី លោក Joe Biden បាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Khartoum ប៉ុន្តែនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនស៊ូដង់ ដោយលោកបាននិយាយជាថ្មីនូវការអំពាវនាវឱ្យមានបទឈប់បាញ់។ អំពើហឹង្សាដ៏ឃោរឃៅ​នៅក្នុងប្រទេសស៊ូដង់ បានបណ្តាលឲ្យបាត់បង់ជនស៊ីវិលស្លូតត្រង់​រាប់រយនាក់រួចទៅហើយ។ យើងកំពុងផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននៅស្ថានទូតអាមេរិកប្រចាំប្រទេសស៊ូដង់ ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងចំពោះប្រជាជនស៊ូដង់ និងអនាគតដែលពួកគេចង់បានគឺនៅតែបន្ត។ ប្រទេសបារាំងបាននិយាយថា យន្តហោះបារាំងមួយគ្រឿងដែលផ្ទុកមនុស្សប្រមាណមួយរយនាក់ រួមទាំងគណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុង Khartoum រួមជាមួយនឹងជាតិសាសន៍ផ្សេងទៀត​បានចាកចេញទៅកាន់ប្រទេសជីប៊ូទី(Djibouti) ហើយយន្តហោះទីពីរដែលមានចំនួនអ្នកដំណើរ​ស្រដៀងគ្នានឹងហោះចេញក្នុងពេលឆាប់ៗនេះ។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm       
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm