យោងតាមនគរបាលក្នុងតំបន់ បានឲ្យដឹងថាយ៉ាងហោចណាស់ ក្មេងជំទង់៩នាក់ បានរងរបួសដែលពុំគំរាមកំហែងដល់អាយុជីវិត បន្ទាប់ពីគ្រាប់កាំភ្លើងត្រូវបានបាញ់នៅក្នុងពិធីជប់លៀងមួយនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ទីភ្នាក់ងារបាននិយាយនៅលើការបង្ហោះតាមបណ្តាញសង្គម Facebook កាលពីព្រឹកថ្ងៃអាទិត្យថា មន្ត្រីតំណាងមកពីការិយាល័យតម្រួតតំបន់ Jasper បានឆ្លើយតបទៅនឹងភាពចលាចលនៅលំនៅឋានមួយកន្លែងនៅភាគខាងជើងតំបន់ Jasper ក្រោយពេលពាក់កណ្តាលអធ្រាត្រ ។ មន្ត្រីតម្រួតបានរកឃើញជនរងគ្រោះចំនួន៩នាក់ ដែលបានរងរបួសមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។

អ្នកនាំពាក្យការិយាល័យតម្រួតតំបន់ Jasper លោក Karli Cherry បានប្រាប់សារព័ត៌មាន CNN តាមសារអេឡិចត្រូនិចកាលពីព្រឹកថ្ងៃអាទិត្យថា ជនរងគ្រោះមានអាយុចន្លោះពី ១៥ ទៅ ១៩ឆ្នាំ។ ជនរងគ្រោះដែលរងរបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប្រចាំតំបន់ដើម្បីព្យាបាល។ សារដែលបានបង្ហោះ បាននិយាយថា ការស៊ើបអង្កេតនេះកំពុងបន្ត ហើយមនុស្សមួយចំនួនកំពុងត្រូវបានសាកសួរ។