លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទសម្រាប់មេដឹកនាំធុរកិច្ចនៅថ្ងៃចន្ទនេះ ជាទីដែលលោកនឹងសន្យាធ្វើការជាមួយក្រុមហ៊ុននានាដោយរំពឹងពីការស្រោចស្រង់សេដ្ឋកិច្ច និង ងាកទៅយកចិត្តទុកដាក់លើជោគវាសនានៃគណបក្សរបស់លោក មុនការបោះឆ្នោតដែលបានរំពឹងថានឹងរៀបចំនៅឆ្នាំក្រោយ។

សន្និសីទ ដែលឲ្យឈ្មោះថា "ដំណភ្ជាប់ធុរកិច្ច" គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់លោក Sunak ដើម្បីកសាងទំនាក់ទំនងរបស់គណបក្សអភិរក្សនិយមកំពុងកាន់អំណាចជាមួយនឹងធុរកិច្ច ដែលត្រូវរងប៉ះពាល់អំឡុងភាពវឹកវរខាងសេដ្ឋកិច្ច ក្នុងអាណត្តិរបស់អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson និងលោកស្រី Liz Truss។
លោក Sunak បាននិងកំពុងស្រោចស្រង់សេដ្ឋកិច្ច មួយក្នុងចំណោមអាទិភាពសំខាន់ៗទាំង៥របស់ លោក បន្ទាប់ពីផលិតផលសរុបក្នុងស្រុកឬGDP បានងើបឡើងវិញមុនកម្រិតមានការឆ្លងរាលដាលវីរុសរាតត្បាតសកលCOVID-19 កាលពីខែកុម្ភៈ។

ការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅខែនេះ បានបង្ហាញពីការធ្លាក់ចុះទាបបំផុតរបស់ចក្រភពអង់គ្លេស ក្នុងចំណោមបណ្ដាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងរបស់ពិភពលោកទាក់ទងនឹងកំណើនដែលរំពឹងទុកនៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករថាសេដ្ឋកិច្ចនឹងធ្លាក់ចុះ ០.៣% ៕