ឧត្ដរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែឧសភាបានណែនាំ និងជំរុញឲ្យមន្រ្តីមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យត្រូវពង្រឹងការដាំកូនឈើគ្រប់ប្រភេទឡើងវិញដើម្បីជាប្រយោជន៏សំរាប់ជាជម្រកដល់សត្វស្លាបគ្រប់ប្រភេទដែលរស់នៅក្នុងតំបន់នេះ នឹងដើម្បីកែល ម្អសោភ័ណ្ឌភាពបរិស្ថានក្នុងបរិវេណបឹងស្នោរឲ្យមានភាពបៃតងស្រស់ស្អាតប្រកបដោយភាពទាក់ទាញ។ដើមឈើមួយដើមអាចទាក់ទាញទេសចរមួយនាក់ដូច្នេះហើយគប្បីយើងត្រូវរួមគ្នាថែរក្សានឹងដាំកូនឈើឡើងវិញឲ្យបានច្រើនក្នុងតំបន់បឹងស្នោរ ដើម្បីជាជម្រកសត្វផងនឹងជាការកែលម្អរសោភ័ណ្ឌភាពបរិស្ថានប្រកបដោយភាពស្រស់ស្អាតក្នុងខេត្តដើម្បីជាការទាក់ទាញទេសចរផងដែរ។
លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យបានបញ្ជាក់ថា ការដាំកូនឈើលើកនេះគឺមានប្រភេទកូនឈើដើមរាំងទឹកចំនួន៩៩ដើម នឹងដើមក្ងោកព័ណលឿង ចំនួន១០១ដើម ដែលជាអំណោយឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថានបានផ្តល់ឲ្យផងដែរ។
លោកប្រធានមន្ទីរបានបន្តថា ការដាំកូនឈើនៅលើទីទួលបឹងស្នោរលើកនេះ គឺដើម្បីផ្តល់ជាជម្រកដ ល់ប្រភេទសត្វស្លាបគ្រប់ប្រភេទឲ្យមករស់នៅតំបន់នេះបន្តឲ្យបានច្រើនបន្ថែមទៀត នឹងដើម្បីកែលម្អសោភ័ណ្ឌបរិស្ថានក្នុងខេត្តបន្ថែមទៀតឲ្យមានសោភ័ណ្ឌភាពស្រស់ស្អាតប្រកបដោយពណ៌បៃតងនឹងដើម្បីស្តារគម្របព្រៃឈើឡើងវិញផងដែរ៕អត្ថបទ ៖ សារិទ្ធ