គណបក្សប្រជាធិបតេយ្យសេរីនិយមកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Fumio Kishida បានឈ្នះការបោះឆ្នោតចំនួន៤ ក្នុងចំណោមការបោះឆ្នោតពិសេសចំនួន៥ សម្រាប់សភា ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈគណបក្សប្រឆាំង Nippon Ishin no Kai (គណបក្សនវានុវត្តន៍ជប៉ុន) បានឈ្នះការបោះឆ្នោតពិសេសតែមួយ។

គណបក្សប្រជាធិបតេយ្យសេរីនិយម បានឈ្នះលើបេក្ខជនគណបក្សប្រឆាំងក្នុងមណ្ឌលបោះឆ្នោតចំនួន៣ របស់សភាតំណាងរាស្ត្រ ជាសភាជាន់ទាប និងមណ្ឌលបោះឆ្នោតមួយនៃសមាជិកក្រុមប្រឹក្សាសភា ជាសភាជាន់ខ្ពស់។
គណបក្ស Nippon Ishin បានចាញ់គណបក្សប្រជាធិបតេយ្យសេរីនិយមចំពោះការធានាបានអាសនៈជាថ្មីសម្រាប់សភាជាន់ទាប ខណៈគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញ ជាគណបក្សប្រឆាំងធំរបស់ប្រទេសជប៉ុន បានចាញ់នៅក្នុងមណ្ឌលបោះឆ្នោតចំនួន៣ទាំងអស់ ជាកន្លែងដែលគណបក្សនេះរៀបចំបេក្ខជនផ្លូវការ។

ក្រុមអ្នកអង្កេតការណ៍ និយាយថា ដោយគណបក្សប្រជាធិបតេយ្យសេរីនិយម បានជំរុញកម្លាំងរបស់ខ្លួន ក្នុងមណ្ឌលបោះឆ្នោតទាំង៥ ដណ្តើមបានអាសនៈចំនួន៤ កើនពីចំនួន៣អាសនៈដែលបានរំពឹងទុកមុនការបោះឆ្នោតនោះ រដ្ឋបាលរបស់លោក Kishida ត្រូវបានគេរំពឹងថានឹងទទួលបានកម្លាំងជំរុញឈានដល់ទំហំពិតប្រាកដ និងការសន្និដ្ឋានពីការរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោតមុនអាណត្តិ អាចកើនឡើងនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយមនេះ។
នៅក្នុងមណ្ឌលបោះឆ្នោតសភាជាន់ទាបលេខ៥ ក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ លោក Eri Arfiya ដែលរៀបចំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម បានឈ្នះការប្រកួតប្រជែងដ៏ប្រកៀកជាមួយលោក Kentaro Yazaki មកពីគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជាគណបក្សប្រឆាំងធំរបស់ប្រទេសជប៉ុន និងបេក្ខជនផ្សេងទៀត។
អាសនៈមួយបានស្ថិតនៅទំនេរ បន្ទាប់ពីលោក Kentaro Sonoura អតីតសមាជិកគណបក្សប្រជាធិបតេយ្យសេរីនិយម បានលាលែងដោយសារតែរឿងអាស្រូវមូលនិធិនយោបាយ។